ប្រែសម្រួល: ពិសិដ្ឋ៖ កីឡាករឆ្នើម ហ្វាប៊ីញ៉ូ (Fabinho) ត្រៀមបន្តកិច្ចសន្យាថ្មីនៅពហុកីឡាដ្ឋាន Anfield បន្ទាប់ពីដើរតួនាទីសំខាន់នៅក្នុងក្រុមរបស់លោក យើហ្គេន ក្លប់ (Jurgen Klopp) ។
កីឡាករប្រេស៊ីលរូបនេះបានផ្ទេរពីក្លឹប Monaco មកក្នុងតម្លៃ៤០លានផោនកាលពីឆ្នាំ២០១៨ ហើយស្របពេលកីឡាកររូបនេះបានសម្របខ្លួនបន្តិចម្តងៗចូលក្នុងក្រុមជម្រើសកីឡាកររូបនេះ បានបង្ហាញសារៈសំខាន់ក្នុងក្រុម ដោយមានទម្រង់លេងស៊ីសង្វាក់។
ហ្វាប៊ីញ៉ូ បានបំពេញតួនាទីសំខាន់នៅតំបន់ការពារកណ្តាល ស្របពេល វើហ្គីល វ៉ាន ឌីក (Virgil van Dijk) ដែលរំពឹងថា នឹងខកខានការប្រកួតរហូតដល់ចប់រដូវកាលនេះបន្ទាប់ពីរងរបួស ធ្ងន់ធ្ងរ។ ហ្វាប៊ីញ៉ូ លេងជាដៃគូជាមួយកីឡាករ ចូ ហ្គោម៉េស (Joe Gomez) អំឡុងពេលយក ឈ្នះក្រុម Ajax ១-០។
នៅពេលនេះ កីឡាករវ័យ២៧ឆ្នាំរូបនេះគ្រោងនឹងចរចាជាមួយថ្នាក់ដឹកនាំរបស់ក្លឹប Liverpool ជុំវិញការពន្យារកិច្ចសន្យាបន្ទាប់ពីដើរតួនាទីសំខាន់សម្រាប់ក្រុមជើងឯកក្របខណ្ឌ ព្រីមីញ៉េលីក។
លោក ក្លប់ ធូរអារម្មណ៍បន្តិច ដោយដឹងថា ហ្វាប៊ីញ៉ូ ត្រៀមហក់ចូលជួយតំបន់ការពារនៅពេល ចាំបាច់ ហើយអន្ទះសាធ្វើឲ្យប្រាកដថា កីឡាកររូបនេះអាចនៅមានអនាគតជាមួយ Liverpool លើសពីពីរឆ្នាំ៕P
