ប្រែសម្រួលៈ ពិសិដ្ឋ •ក្របខណ្ឌ English Premier League រដូវកាល២០២០ / ២០២១
(21:00) Southampton vs Everton
(23:30) Wolverhampton vs Newcastle
(02:15) Arsenal vs Leicester
គូល្អប្រចាំសប្តាហ៍
Wolves vs Newcastle United

ក្រុម Wolverhampton នឹងវិលត្រឡប់ទៅកាន់ពហុកីឡាដ្ឋាន Molineux នៅថ្ងៃអាទិត្យនេះ ដើម្បីទទួលភ្ញៀវ Newcastle United នៅពេលក្របខណ្ឌព្រីមីញ៉េលីកឈានដល់ជុំទី៦។ ក្រុមទាំងពីរឈានជើងចូលរួមការប្រកួតនេះដោយមានគម្លាតពីគ្នាពីរពិន្ទុ។ ក្រុម Wolves ឈរនៅលេរៀងទី៦និងមាន៩ពិន្ទុ ចំណែកក្រុម Newcastle មាន៧ពិន្ទុនិងឈរនៅលេខ រៀងទី១៣។
ក្រុម Wolves ចាប់ផ្តើមដោយយឺតៗនៅរដូវកាលនេះ ដោយចាញ់៣នៅក្នុងចំណោម៤ប្រកួត បើកឆាក ហើយក្នុងចំណោមបរាជ័យនោះគឺចាញ់ក្រុម Stoke City នៅក្នុងការប្រកួតក្របខណ្ឌ Carabao Cup ។ ទោះបីជាយ៉ាងណា ពួកគេអាចរក្សាតុល្យភាពរវាងជ័យជម្នះនិងបរាជ័យផងដែរ និងឈានជើងចូលរួមការប្រកួតនេះដោយឈ្នះក្រុម Leeds United ១-០។
បន្ទាប់ពីរបូត៧គ្រាប់ក្នុងពីរប្រកួត ក្រុមនេះបានត្រឹមស្មើ ហើយក្រុមនេះអាចរក្សាបានឃ្លីនស៊ីត ពីរប្រកួតជាប់គ្នា។
ទោះបីជាយ៉ាងណា គ្រូបង្វឹកលោក នូណូ អេស្ពីរីតូ សានតូស (Nuno Espirito Santos) សង្ឃឹមថា ក្រុមរបស់លោកនឹងធ្វើបានល្អនៅដើមតង់ទី១។ ក្នុង៥ប្រកួតចុងក្រោយ ក្រុម Wolves មិនអាច រកបានគ្រាប់បាល់នៅពាក់កណ្តាលតង់ទី១ ស្របពេល១០ប្រកួតចុងក្រោយក្រុមនេះអាចរក បានជ័យជម្នះត្រឹម៣ប្រកួតប៉ុណ្ណោះ។
ក្រុមនេះរកបានគ្រាប់បាល់នៅគ្រប់ប្រកួតនៅរដូវកាលដំបូងនេះ ហើយបន្តឈ្នះហើយនៅពេល លេងក្នុងទឹកដី ក្រុមនេះអាចរក្សាបានឃ្លីនស៊ីត៩ប្រកួតក្នុង១៥ប្រកួតចុងក្រោយ។ ទោះបីជា យ៉ាងណាសម្រាប់ការប្រកួតក្នុងទឹកដី ក្រុមនេះរបូតលើសពី១គ្រាប់ក្នុង៣ប្រកួតចំណោម ១៥ប្រកួតចុងក្រោយ ដែលក្នុងនោះមានការប្រកួតជាមួយក្រុម Manchester City ក្រុម Arsenalនិង Liverpool ហើយក្រុមនេះអាចរកបានគ្រាប់បាល់ក្នុង១០ប្រកួតចំណោម១៥ប្រកួត។
ក្រុម Newcastle United ទើបនឹងចាញ់មួយប្រកួតការប្រកួតនៅក្រៅទឹកដី ដោយចាញ់ក្រុម Manchester United ៤-១ បើទោះបីជាពួកគេមានឱកាសនាំមុខមុនក៏ដោយ។
ការរបូតបាល់៣គ្រាប់ក្នុងរយៈពេល៤នាទី គឺជាការព្រួយបារម្ភ មិនថា មានជំហររឹងមាំប៉ុណ្ណា នោះទេ។ ក្រុម Newcastle United ក៏មិនអាចរក្សាឃ្លីនស៊ីតបានដែរនៅក្នុងបួនប្រកួតចុងក្រោយ ក្នុងលីក ហើយការប្រកួតនៅពហុកីឡាដ្ឋាន Molineux គឺជារឿងតឹងតែងបំផុតហើយ។
ទោះបីជាយ៉ាងណា ក្រុមនេះមិនទាន់ស្គាល់ពាក្យថា ចាញ់នៅឡើយទេក្នុង៣ប្រកួតជាប់គ្នា ហើយពីរប្រកួតនៅរដូវកាលនេះ ពួកគេរកបានឈ្នះនិងស្មើ១ប្រកួត។ ទោះបីជាយ៉ាងណា ដោយឈ្នះត្រឹម៤ប្រកួតក្នុង១៥ប្រកួតចុងក្រោយ ក្រុមនេះប្រហែលជាមិនក្លាយជាក្រុមដែលមាន ប្រៀបនៅក្នុងការប្រកួតនេះទេ។
នៅក្នុង១០ប្រកួតក្រៅទឹកដី ក្រុម Newcastle United របូត១១គ្រាប់។ កីឡាករ ខាលឡុម វីលសិន (Callum Wilson) ធ្វើបានល្អ ហើយរកបាន៤គ្រាប់ ហើយនឹងក្លាយជាកីឡាករសំខាន់នៅក្នុងការ ប្រកួតនេះ៕
ទស្សន: Wolves 1-2 Newcastle United
• ក្របខណ្ឌអ៊ីតាលី Serie A រដូវកាល២០២០/ ២០២១
(18:30) Cagliari vs Crotone
(21:00) Benevento vs Napoli
(21:00) Parma vs Spezia
(00:00) Fiorentina vs Udinese
(02:45) Juventus vs Verona
គូល្អប្រចាំសប្តាហ៍
Benevento vs Napoli

ក្រុម Napoli កំពុងឡើងជើងនឹងត្រូវជួបជាមួយក្រុម Benevento នៅពហុកីឡាដ្ឋាន Stadio Ciro Vigorito កាលពីថ្ងៃអាទិត្យ ជាជំនួបមួយដ៏គួរឲ្យចាប់អារម្មណ៍នៅក្របខណ្ឌ Serie A ។ ក្រុមម្ចាស់ផ្ទះ Benevento ឈានជើងចូលរួមការប្រកួតនេះ បន្ទាប់ពីយកឈ្នះក្រុម Roma ៥-២ ។
ទោះបីជាយ៉ាងណា ក្រុម Napoli ប្រកួតចាញ់ក្រុមហូឡង់ AZ Alkmaar ១-០ នៅក្របខណ្ឌ Europa League កាលពីពាក់កណ្តាលសប្តាហ៍។ ក្រុមនេះនៅតែជួបបរាជ័យបើទោះបីជាមាន ឱកាសស៊ុតបាល់បញ្ចូលទីច្រើនលើកច្រើនសារក៏ដោយ។ ទោះបីជាយ៉ាងណា ជំនួបជាមួយក្រុម Atalanta កាលពីចុងសប្តាហ៍មុនគឺជារឿងលំបាកមួយទៀតសម្រាប់គ្រូបង្វឹក ហ្គេនណារ៉ូ ហ្គាត់ទូសូ (Gennaro Gattuso) ។
ក្រុម Benevento ហាក់ដូចជាមានឡើងមានចុះ ដោយក្រុមនេះរបូត១២គ្រាប់នៅរដូវកាលនេះ គឺច្រើនជាងក្រុមណាទាំងអស់។
លោក អ៊ីនហ្សាហ្គី (Inzaghi) អន្ទះសាចង់កែលម្អស្ថានភាពមិនល្អកន្លងមក ហើយចង់បាន លទ្ធផលល្អ ហើយសង្ឃឹមថា កូនក្រុមរបស់លោកអាចនឹងធ្វើបានល្អនៅក្នុងការប្រកួតនេះ។
ក្រុម Benevento ប្រាកដជាមានទំនុកចិត្តនៅតំបន់មុខទីដោយខ្សែប្រយុទ្ធ ហ្គៀនលូកា កាប្រារី (Gianluca Caprari) រកបាន៥គ្រាប់នៅក្នុង៥ប្រកួតក្នុងលីកចុងក្រោយ ចំណែកខ្សែប្រយុទ្ធ ហ្គៀនលូកា ឡាប៉ាឌូឡា (Cianluca Lapadula) រកបាន៦គ្រាប់នៅក្នុងការបង្ហាញមុខ៩ប្រកួត ជាមួយនឹងក្លឹបថ្មី។
អ្នកចាប់ផ្តើមចេញពីថ្នាលយុវជនជាមួយគ្នា ហើយនៅពេលនេះ នឹងប្រឈមមុខដាក់គ្នានៅក្នុង ការប្រកួតដ៏សំខាន់មួយនៅក្របខណ្ឌ Serie A ។ ក្រុមទាំងពីរនេះមានសមត្ថភាពប្រហាក់ ប្រហែលគ្នា ហើយចាំមើលថា តើក្រុមណាមួយអាចមានសមត្ថភាពរកបានគ្រាប់បាល់ នៅក្នុងការប្រកួតនេះ៕P
ទស្សន: Benevento 1-3 Napoli
• ក្របខណ្ឌអេស្ប៉ាញ La Liga រដូវកាល២០២០/២១
(20:00) Valladolid vs Alaves
(22:00) Cadiz vs Villarreal
(00:30) Getafe vs Granada
(03:00) Real Sociedad vs Huesca
• ក្របខណ្ឌអាល្លឺម៉ង់ Bundesliga រដូវកាល២០២០/ ២០២១
(21:30) Wolfsburg vs Bielefeld
(00:00) Werder Bremen vs Hoffenheim
(02:30) Leverkusen vs Augsburg
• ក្របខណ្ឌបារាំង Ligue 1 រដូវកាល២០២០ / ២០២១
(19:00) Lens vs Nantes
(21:00) Bordeaux vs Nimes
(21:00) Brestois vs Strasbourg
(21:00) Metz vs Saint Etienne
(21:00) Montpellier vs Reims
(23:00) Nice vs Lille
(03:00) Lyon vs Monaco