Home កម្សាន្ត តារាចម្រៀង​ម្...

តារាចម្រៀង​ម្ចាស់​បទ “​ស៊ី​ចេក​ផឹកទឹក​” ចេញមុខ​ប្រតិកម្ម​រឿង​នាង​មានកូន​មុន​រៀបការ​

ដោយ​: បូ​រិ​ន​/​ភ្នំពេញ​៖ អ​តី​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន អ្នកនាង ប៊ូ ស្រីរ័ត្ន ហៅ “​នី​រ័ត្ន​” ដែលជា​តារា​ល្បី​ច្រៀង​បទ “​ស៊ី​ចេក​ផឹកទឹក​”​បាន​ចេញមុខ​ប្រតិកម្ម​តប​ទៅកាន់​សារព័ត៌មាន ក្នុងស្រុក​ជាច្រើន​ដែល​បាន​ចុះផ្សាយ​ពី​នាង​ថា​នាង​មាន​ផ្ទៃពោះ​មុន​រៀបការ​ក្រោយ​បាត់​មុខ​ពី​សិល្បៈ​រយៈពេល​ជិត​១​ឆ្នាំ​មកនេះ​។​

​ការចេញមុខ​បដិសេធ​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​ក្រោយ​មាន សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បានគាស់​រំលើក​រឿង​នាង​មានកូន​មុន​រៀបការ​ដោយ​ស្ងាត់ៗ ស្របពេល​នាង​កំពុង​រស់​នៅលើ​ទឹកដី​ប្រទេស​អូស្ត្រាលី​ជាមួយ​គូស្នេហ៍ របស់​នាង​នៅ​ទីនោះ​។​

​ការចុះផ្សាយ​នេះ​ក៏​យោងតាម​ការផ្សព្វផ្សាយរ​បស់​សារព័ត៌មាន​កន្លងមក​កាលពី​អំឡុង​ខែកញ្ញា​ឆ្នាំ​២០១៩ ដែល​ធ្លាប់​លើកឡើង​ក្នុងន័យ​ដូចគ្នានេះ​ហើយក៏​គេ​មិន​ធ្លាប់​ទទួលបាន​ប្រតិកម្ម ពី​តារាចម្រៀង​ស្រី​រូបនេះ​នោះទេ​។ បើទោះបីជា​យ៉ាងណា​តារា​ស្រី​រូបនេះ​បានបញ្ជាក់​លើ ហ្វេ​ស​ប៊ុ​ក​របស់​នាង​តប​វិញ​ថា នាង​បាន​ឆ្លងកាត់​ការ​ការរៀប​មង្គលការ​ត្រឹមត្រូវ​តាម​ប្រពៃណី ខ្មែរ​នៅ​ទឹកដី​កំណើត ហើយ​នាង​ស្នើ​ឲ្យ​ធ្វើការ​កែតម្រូវ​ព័ត៌មាន​កន្លងមក​។

​ប៉ុន្តែ​ជាមួយគ្នា​ប្រភពព័ត៌មាន​ជុំវិញ​មិត្ត​សិល្បៈរ​ប់ស​នាង​បានឱ្យដឹងថា រឿង​រៀបការ​របស់ នី​រ័ត្ន សម្រាប់​មនុស្ស​ជាច្រើន​គ្មាន​អ្នកដឹង​ឡើយ សូម្បីតែ​ភ្ជាប់ពាក្យ​កាល​នៅ​ស្រុក​ខ្មែរ​ក៏​មិត្ត​ភ័ក្ត្រ ជិតដិត​របស់​នាង​ភាគច្រើន​ក៏​មិនដឹង​ដែរ​។ ពេល​មាន​ដំណឹង​នោះ គឺ​នាង​បាន​ចេញទៅ​រស់នៅ ប្រទេស​អូស្ត្រាលី​ជាមួយ​គូស្នេហ៍​របស់​នាង​ទៅហើយ​ដូច្នេះ​ភាពច្បាស់លាស់​នៃ​មង្គលការ របស់​នាង​បានរៀបចំ​នៅពេលនោះ គ្មាន​នរណា​ដឹង​។ មួយរយៈ​ចុងក្រោយ​នេះ​ស្រាប់តែ​ផ្ទុះ ព័ត៌មាន​នាង​រៀបការ​ហើយ​មានកូន​ហើយ ដែល​ធ្វើ​ភ្ញាក់ផ្អើល​តែម្តង​ព្រោះ​កន្លងមក​មិនដែល ឃើញ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​បង្ហោះ​អ្វី​សោះ​ពាក់ព័ន្ធ​នឹង​គ្រួសារ​របស់​នាង​ឡើយ​។​

​សូម​រំលឹក​ផងដែរ​ថា អ្នកនាង ប៊ូ​ស្រីរ័ត្ន ហៅ នី​រ័ត្ន ទទួលបាន​ឱកាស​ចូល​ច្រៀង​ក្នុង​ផលិតកម្ម ថោ​ន​ក្រោយពី​នាង​ជាប់​ក្នុង​ការប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​”​សំនៀង​អាថ៌កំបាំង​”​របស់​វិទ្យុ​ថោ​ន​កាលពី​អំឡុង​ឆ្នាំ​២០១៤​។
​ ​
​នាង​បានធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ក្រោយពី​បាន​បង្ហើរ​សំនៀង​ក្នុង​បទ​ចម្រៀង​មួយចំនួន​ក្នុង​ផលិតកម្ម​នេះ​ដូចជា​បទ​”​វ៉​ល់ៗ​” និង​បទ​”​ប្តី​ទៅ​កូរ៉េ​” ជាដើម​។ តារា​ស្រី​រូបនេះ​បាន​ភ្ជាប់ពាក្យ ជាមួយ​ប្រុស​អាណិកជន​ខ្មែរ មកពី​អូស្ត្រាលី កាលពី​ថ្ងៃទី​៧ ខែ កក្កដា ឆ្នាំ​២០១៨ ខណៈដែល នាង​ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា​នាង​នឹង​ចេញទៅ​រស់នៅ ប្រទេស​អូ​ស្រា្ដ​លី​ហើយ​អាច នឹង​រៀប​អាពាហ៍ពិពាហ៍ នៅ​ទីនោះ​តែម្ដង​។

​ក្រៅពី​តារាចម្រៀង នី រ័ត្ន នាង​ក៏បាន​ក្លាយជា​តារា​ស្រី​ដែល​ស្វាមី​ជា​អាណិកជន​ខ្មែរ​រស់នៅ អូស្ត្រាលី បន្ទាប់ពី​អ្នកនាង ដា​ញ់ ម៉ូ​នី​កា​, អ្នកនាង​អឿន ដា​លី​ស​, អ្នកនាង​សុខ ចាន់ណា​នូ និង​អ្នកនាង​គឹម លីហ្សា ជាដើម ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...