ដោយៈ គ្រញូង / បាត់ដំបងៈ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅក្នុងបរិវេណវត្តអូរតាគី ស្ថិតក្នុងភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល មានប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ចំនួន២៥០ គ្រួសារ មកទទួលអំណោយ សប្បុរសធម៌ ពីសប្បុរសជន តាមរយៈលោកមេភូមិ មេឃុំ និងព្រះតេជគុណព្រំ រស្មី ជាព្រះចៅអធិកា វត្តអូរតាគី ។ ប្រជាពលរដ្ឋ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ១០ គីឡូក្រាម មី ត្រីខ ទឹកត្រីទឹកស៊ីអ៊ីវ ប៊ីចេង និង ប្រេងកូឡា៕/R