សហគមន៍​ខ្មែរ​មូស្លីម នៅ​ស្រុក​មង្គល​​បូរី ទទួល​អំណោយ ១​លើក​ទៀត ពី​សប្បុរសជន​


ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ សហគមន៍​ខ្មែរ​មូស្លីម ស្រុក​មង្គល​បូរី បានទទួល​អំណោយ ១ លើក​ទៀត ពី​សប្បុរសជន​មូស្លីម នៅក្នុង និង​ក្រៅប្រទេស ដោយមាន​ការ​ចូលរួម​ដោយ​លោក បណ្ឌិត ឧស្មាន់ ហាសាន់ ទេសរដ្ឋមន្ត្រី ទទួល​បេស​សកម្ម​ពិសេស និង​ប្រតិភូ ជូន​ដំណើរ​ដោយ​លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ និង​ជា​ប្រ​ធា​ន្រុ​មកា​រងារ​ខេត្ត ចុះជួយ​ស្រុក​មង្គល​បូរី លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី និង​ក្រុមការងារ ។

​ការចែក ១ លើក​ទៀត​នេះ បានធ្វើ​ឡើង នៅ​ម៉ា​ស្ជិ​ត អាល់​មូ​បា​រីក ភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​ម​ង្ក​ល​បុរី ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ ដោយ​ផ្តល់​ជួន​ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ ហើយ​មកទល់ពេលនេះ មិនទាន់​ស្រក​អស់​នៅឡើយ ចំនួន ១៦០ គ្រួសារ ក្នុងនោះ ខ្មែរ​ពុទ្ធសាសនា ២៨ គ្រួសារ និង​ខ្មែរ​មូស្លីម ១៣២ គ្រួសារ ៕/R

ខ្មែរ​មូស្លីម​នៅ​ស្រុក​មង្គល​បូរី​ទទួល​អំណោយ​១​លើក​ទៀត​ពី​សប្បុរសជន​មូស្លីម​ក្នុង​និង​ក្រៅប្រទេស ( រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...