ដោយៈ​ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈសមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​មនុស្ស​បីនាក់​ដែល​បាន​ដឹកនាំ​មនុស្ស​មួយក្រុម​ធ្វើបាតុកម្ម​ខុសច្បាប់​នៅមុខ​ស្ថាន​ន​ទូត​ចិន​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​២៣ ខែតុលា​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៤ ខែតុលា នេះ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម​ធ្វើការ​សាកសួរ​។

ប៉ូលិស​បញ្ជូន​មេខ្លោង​បីនាក់​ដែល​ដឹកនាំ​ធ្វើបាតុកម្ម​នៅខាងមុខ​ស្ថានទូត​ចិន​ទៅ​តុលាការ​(រូបបថតប្ញទ្ធិស័ក្តិ)


លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២៤ ខែតុលា នេះ​ថា មនុស្ស​ទាំងបី​នាក់​នេះ ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ហើយ​នៅ​រសៀល​ថ្ងៃទី​២៤ ខែតុលា នេះ​។​
​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា​“​មនុស្ស​បីនាក់​ដែល​ចាប់​នៅមុខ​ស្ថានទូត​ចិ​ដែល​បាន​ដឹកនាំ​មនុស្ស​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​ចិន​កាលពី​ព្រឹក​ថ្ងៃទី​២​ខែតុលា​គឺ​ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ហើយ​នៅ​រសៀល​ថ្ងៃទី​២៤ ខែតុលា នេះ ពីបទ​ធ្វើ​សកម្មភាព​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​”​។​
មនុស្ស​ទាំងបី​នាក់​ដែល​បញ្ជូន​ខ្លួន​ទៅ​តុលាការ​មានៈ ១. ឈ្មោះ តុង និមល ភេទ​ប្រុស រស់នៅ​សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ២. ឈ្មោះ លឹម សាន ភេទ​ស្រី នៅ​ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ៣. ឈ្មោះ យ៉យ ស្រីមុំ នៅ​ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល​។​

ប៉ូលិស​បញ្ជូន​មេខ្លោង​បីនាក់​ដែល​ដឹកនាំ​ធ្វើបាតុកម្ម​នៅខាងមុខ​ស្ថានទូត​ចិន​ទៅ​តុលាការ​(រូបបថតប្ញទ្ធិស័ក្តិ)


​សូមជម្រាបថា អាជ្ញា​ធរមាន​សមត្ថកិច្ច​បានធ្វើការ​អនុវត្ត​វិធានការ​រដ្ឋបាល​លើ​មនុស្ស​មួយក្រុម​ប្រមាណ​ជាង ១០​នាក់ ដែល​មក​ធ្វើ​បាត​កម្ម​នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា បន្ទាប់ពី​ពួកគេ​បានធ្វើ​ការស្រែក​តវ៉ា​បង្ក​ភាព​អានាធិបតេយ្យ​នៅ​ទីនោះ​។​ក្រុមអ្នកតវ៉ា​បាន​ស្រែក​ប្រឆាំងនឹង​វត្តមាន​ទាហាន​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​។
​សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​រដ្ឋបាល​ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​បីនាក់​ក្នុងនោះ​ស្ត្រី​ពីរ​នាក់ និង​បុរស​ម្នាក់ នាំទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង​ក​ដើម្បី​ធ្វើការ​សាកសួរ​អំពី​ដំណើររឿង​ពួកគេ​បានមក​ស្រែក​តវ៉ា​មុខ​ស្ថានទូត​ចិន​ដោយ​គ្មាន​ការជូនដំណឹង​ឬ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ បន្ទាប់​ពីស​សាកសួរ​រួច មនុស្ស​ទាំងបី​នាក់​ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕សរន

ប៉ូលិស​បញ្ជូន​មេខ្លោង​បីនាក់​ដែល​ដឹកនាំ​ធ្វើបាតុកម្ម​នៅខាងមុខ​ស្ថានទូត​ចិន​ទៅ​តុលាការ​(រូបបថតប្ញទ្ធិស័ក្តិ)
ប៉ូលិស​បញ្ជូន​មេខ្លោង​បីនាក់​ដែល​ដឹកនាំ​ធ្វើបាតុកម្ម​នៅខាងមុខ​ស្ថានទូត​ចិន​ទៅ​តុលាការ​(រូបបថតប្ញទ្ធិស័ក្តិ)