ដោយៈ កាំពី / ក្រុងក្រចេះ : អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញចូលរួម ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ក្លោងទ្វារធំ នៅវត្តបញ្ចសិលាថ្មគ្រែ និងចែកអំណោយដល់ពលរដ្ឋក្រីក្រ ចំនួន ៤០ គ្រួសារ ស្ថិតនៅឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នេះ។
លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានបញ្ជាក់ថា យើងទាំងអស់គ្នា ចូលរួមថែរក្សាការពារ និងអភិរក្សនូវវប្បធម៌ ប្រពៃណី និងសាសនា រួមនឹងសមិទ្ធផលនានា ដែលកើតមានឡើង ឲ្យបានគង់វង្ស ដើម្បីទុកជាកេត្តិ៍តំណែល ដល់កូនចៅ និងជាកុសលផលបុណ្យ ហើយអានិស្សង ផលបុណ្យទាំងអស់ ដែលយើងទាំងអស់គ្នា បានសាងនេះ និងគង់ឋិតថេថែរក្សាប្រទេសជាតិ និងប្រជាជាតិយើង ឲ្យទទួលតែសុខដុរមនា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត និងលោកស្រី បានចែកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន ៤០ គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន មី ត្រីខ អង្ក ទឹកស៊ីអ៊ីវ និងថវិកា ៥ ម៉ឺនរៀល ៕/R