Home ព័ត៌មានជាតិ សង្គម អភិបាលខេត្ត​ស...

អភិបាលខេត្ត​ស្វាយរៀង ទទួល​អំណោយ​សប្បុរសធម៌ ពី​សភាពាណិជ្ជកម្ម ខេត្តស្វាយរៀង​

ដោយៈ​វ៉ៃ​កូ / ស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ បានទទួល​អំណោយ សប្បុរសធម៌ ពី​លោក​ឧកញ៉ា សុក រ៉ា​ដូ ប្រធានសភា​ពាណិជ្ជកម្ម ខេត្តស្វាយរៀង សម្រាប់​ការងារ​មនុស្សធម៌ និង​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្នុង​ខេត្ត ។ អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ​ទាំងនោះ មានដូចជា អង្ករ ៥​តោន មី​ខ្លាឃ្មុំ ៥០​កេស តង់​កៅស៊ូ ១០០ សាប៊ូ​លាងចាន ៤៣២ ដប និង​ថវិកា ចំនួន ៤ លាន​រៀល ។​

​នៅក្នុង​ឱកាស​នោះ លោក​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អគុណ ចំពោះ​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត និង​សហការី ដែល​តែងតែ​ជួយឧបត្ថម្ភ​គាំទ្រ ទាំង​សម្ភារ និង​ថវិកា​ជា​បន្តបន្ទាប់ ដល់​រដ្ឋបាលខេត្ត ហើយ​លោក បានចាត់ទុក​ថាៈ ទាំងនេះ ជា​កាយវិការ​ប្រកបដោយ ទឹកចិត្ត​សប្បុរសធម៌ តាមរយៈ​រដ្ឋបាលខេត្ត នាពេលនេះ ដើម្បី​ចែក​បន្ត​ជូន​ដល់ ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត និង​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ ក៏ដូចជា ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​មូលដ្ឋាន ខេត្តស្វាយរៀង​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...