ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យៈដោយសារស្ថានភាពទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យស្រកខាងលើ ចុះទៅខាងក្រោមហើយបង្កលិចលង់លើតំបន់ថ្មីថែមទៀត។ពលរដ្ឋគ្រោះដោយទឹកជំនន់នៅទាំង៩ស្រុកក្រុងនៅខេត្តបន្ទាយមានជ័យនឹងត្រូវទទួលអំណោយអាចកើនលើស៤,៥ម៉ឺនគ្រួសារ ។
លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិយាយកាលពីរសៀលថ្ងៃទី២៤ខែតុលាឆ្នាំ២០២០ ថា៖ ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យមកទល់ពេលនេះបានទទួលអំណោយស្បៀងអាហារនិងសម្ភារប្រើប្រាស់ដោយផ្ទាល់ពីសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបាន៤ម៉ឺនគ្រួសារហើយ ក្នុងពិធីចែក៣ថ្ងៃ លើ៦គោលដៅនៃ៦ស្រុកក្រុង ។
ក្នុងថ្ងៃទី២៤ខែតុលាជាថ្ងៃចុងក្រោយមួយដែលសម្តេចតេជោប្រារព្ធចែកនៅស្រុកអូរជ្រៅនិងមួយទៀតនៅស្រុកម៉ាឡៃសម្រាប់ពលរដ្ឋ១ម៉ឺនគ្រួសារ។ដោយឡែកក៏ទទួលអំណោយពិប្រភពផ្សេងទៀតដូចជាពីសប្បុរសជន ,ក្រុមហ៊ុន, ឥស្សរជន ,អង្គការ សមាគម. ព្រះសង្ឃពុទ្ធសាសនា ពីវិហារគ្រីស្ទាន ពីអ៊ិស្លាមសាសនិកពីកាកបាទក្រហមកម្ពុជានិងក៏អង្គព្រះមហាក្សត្រនិងហ្លួងម៉ែ។ល។
ថ្ងៃត្រង់ថ្ងៃទី២៤ខែតុលាក៏មានការចែកអំណោយសម្តេចតេជោជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់៤ពាន់គ្រួសារទៀតនៅស្រុកមង្កលបូរីដែលធ្វើនៅផ្សារបូរីជ័យ២ របស់លោកអ៊ឹង វ៉ាន់ម៉ៅ និងរសៀលនៅទីក្រុងកម្សាន្តហ៊ុយ ឡេង ជោគជ័យ ក្រុងសិរិសោភ័ណចំនួន២ពាន់គ្រួសារ ។
ក្នុងនោះដែរខេត្តបន្ទាយមានជ័យក៏ទទួលបានថវិកាបន្ថែម១០ម៉ឺនដុល្លារលើថវិកាផ្តល់មុន១០ម៉ឺនដុល្លារជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។
លោកនាយឧត្តមសេនិយ៍ទេសរដ្ឋមន្ត្រីគន់គិមអនុប្រធានទី១គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយអិយដឹងថា ៖ ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ មានកម្រឹតធ្ងន់ធ្ងរជាងគរ ហើយអ្នកត្រូវទទួលអំណោយអាចកើនលើស៤,៥ម៉ឺនគ្រសារ។នោះមកពីទឹកជំនន់ដែលស្រកខាងលើ ស្រុងខាងក្រោម នៅបន្តលិចលង់តំបន់ថ្មីៗ ។នេះ មិនមានភ្លៀងធ្លាក់ថ្មីផង ។
សូមរំលឹកថាគិតត្រឹមថ្ងៃទី២៣ខែតុលាឆ្នាំ២០២០ផលប៉ះពាល់ពីទឺកជំនន់ក្នុងភូមិសាស្ត្រនិងពីប្រទេសថៃបូកនឹងជំនន់ទឹកភ្លៀងបានកើតលើ៩ក្រុងស្រុកលើ៦០ឃុំ/សង្កត់បណ្តាលឲ្យលង់ទឹកស្លាប់២២នាក់នាក់ (កុមារ៤នាក់) ប៉ះពាល់លំនៅស្ថានសរុបចំនួន៣៨.៦៥៧ខ្នង មនុស្ស ១៦០.៣៧៩នាក់ / ស្រី ៨១.៩៧២នាក់ និងបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ៥.០១៨គ្រួសារ (មនុស្សរាយ ១៩.៦១១នាក់ ស្រី១០.២៥២នាក់ ។
សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋ៤ម៉ឺនក្រួសារក្នុងមួយគ្រួសារបានទទួលចំនួនទី ១. អង្ករ 25 គីឡូ, មី ១កេសតូច , ទឹកសុទ្ធ ១កេស , ទឹកត្រី ១យួរ , ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ , មុង១, ក្រមា ១ , …., សារុង១ , កន្ទេលមួយ និងថវិកាមួយគ្រួសារ ៥ម៉ឺនរៀល៕S/
រូបថត៖ពលរដ្ឋគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យត្រូវទទួលអំណោយអាចកើនលើស៤,៥មុឺនគ្រួសារ (រូប ៖ ភ្នំស្វាយ )