Home ព័ត៌មានជាតិ សន្តិសុខ ​១៧៧​ថ្ងៃ​៖​ម...

​១៧៧​ថ្ងៃ​៖​មនុស្ស៧១៤​នាក់​ស្លាប់ និង​របួស២.២២០​​នាក់ករណីគ្រោះថ្នាក់​ចរាចរណ៍

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១៧៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១.៤៤៣​លើក​។

ស្លាប់​មនុស្ស​ចំនួន ៧១៤​នាក់ របួស​ចំនួន ២.២២០​នាក់ ក្នុងនោះ​របួសធ្ងន់ ១.៣៣១​នាក់​។ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ កើតឡើង ៧​លើក ស្លាប់ ៣​នាក់ របួស ៨​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន ៥​នាក់ និង​ស្រាល ៣​នាក់​។​

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បន្តទៀតថា​សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១៧៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ១៩៧.០៤១​គ្រឿង ។​ក្នុងនោះ​ម៉ូតូ​មាន​ចំនួន​ជាង ១៤៥.៥៩៥​គ្រឿង និង​រថយន្ត​មាន​ចំនួន ៥១.៤៤៦​គ្រឿង​។


​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ស្លាក​លេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...