Home ព័ត៌មានជាតិ សន្តិសុខ ​ជំនន់​ទឹកភ្ល...

​ជំនន់​ទឹកភ្លៀង​បង្ក​ផលប៉ះពាល់​ពលរដ្ឋ​ជាង​៥៣​ម៉ឺន​នាក់​,​ស្រូវ​លិច​ទឹក​ជាង​២៦​ម៉ឺន​ហិកតា​ស្លាប់​៣៩​នាក់​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ជំនន់​ទឹកភ្លៀង​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង​៥៣​ម៉ឺន​នាក់​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ជាង ៤​ម៉ឺន ៦​ពាន់​នាក់ ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិត ១២​ម៉ឺន​ខ្នង ស្លាប់​មនុស្ស ៣៩​នាក់ ។​ស្រូវ​លិច​ទឹក​ជាង ២៦​ម៉ឺន​ហិកតា ដំណាំ​រួមផ្សំ​ជិត ៩​ម៉ឺន​ហិកតា និង​ប៉ះពាល់​ផ្លូវជាតិ ផ្លូវ​ខេត្ត​ជាង ៥០០​គីឡូម៉ែត្រ​។


​អ្នក​នាំ​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​លោក​ឃុន​សុខា​បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រលប់​ថ្ងៃទី​២៤ ខែតុលា ថា ទិន្នន័យ​ផលប៉ះពាល់​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ឆ្នាំ​២០២០ គិតពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ ប៉ះពាល់ ១៩ រាជធានី​-​ខេត្ត ស្មើ ១១០​ក្រុង ស្រុក ខណ្ឌ ។​រួមមាន​៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ​។


​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​បញ្ជាក់ថា “​ប្រជាជន​ប្រមាណ​ជាង ៥៣​ម៉ឺន​នាក់ ត្រូវ​ទទួលរង​ផលប៉ះពាល់ ប្រជាជន​ដែល​ជម្លៀស​ប្រមាណ​ជាង ៤​ម៉ឺន ៦​ពាន់​នាក់ ប្រជាជន​ស្លាប់​ចំនួន ៣៩​នាក់ លំនៅដ្ឋាន​រង​ផលប៉ះពាល់​ប្រមាណ​ជាង ១១​ម៉ឺន ៧​ពាន់​ខ្នង ។​សាលារៀន​ប្រមាណ​៩២៤​កន្លែង​ត្រូវ​លិច វត្ត​អារាម​ដែល​លិច ៣០៥​វត្ត ស្រូវ​លិច​ទឹក​ប្រមាណ​ជាង ២៦​ម៉ឺន​ហិកតា និង​ដំណាំ​ផ្សេងទៀត​ជិត ៩​ម៉ឺន​ហិកតា ផ្លូវជាតិ ផ្លូវ​ខេត្ត ប៉ះពាល់​ប្រមាណ​ជាង ៥០០​គីឡូម៉ែត្រ ផ្លូវលំ​ជនបទ​លិច​ទឹក​ប្រមាណ​ជាង ១.៦០០ គីឡូម៉ែត្រ ហើយ​ក្រៅពីនេះ មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​មិនទាន់​រាប់បញ្ចូល​”៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...