Home ព័ត៌មានជាតិ សេដ្ឋកិច្ច ពលរដ្ឋគ្រោះដោ...

ពលរដ្ឋគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យត្រូវទទួលអំណោយអាចកើនលើស៤,៥មុឺនគ្រួសារ

ពលរដ្ឋគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យត្រូវទទួលអំណោយអាចកើនលើស៤,៥មុឺនគ្រួសារ

ដោយ ៖ ភ្នំស្វាយ/បន្ទាយមានជ័យ : ដោយសារស្ថានភាពទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យស្រកខាងលើ ស្រុងចុះទៅខាងក្រោម ហើយបង្កលិចលង់លើតំបន់ថ្មីថែមទៀតនោះ ហេតុពលរដ្ឋគ្រោះដោយទឹកជំនន់នៅទាំង៩ ស្រុកក្រុងនៅខេត្តបន្ទាយមានជ័យនឹងត្រូវទទួលអំណោយអាចកើនលើស៤,៥មុឺនគ្រួសារ

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាុយមានជ័យនិយាយកាលពីរសៀលថ្ងៃទី២៤ខែតុលាឆ្នាំ២០២០ ថាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ មកទល់ពេលនេះបានទទួលអំណោយស្បៀងអាហារនិងសម្ភារះប្រើប្រាសដោយផ្ទាល់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រូីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបាន៤មឺុនគ្រួសារហើយ ក្នុងពិធីចែក៣ថ្ងៃ លើ៦គោលដៅនៃ៦ស្រុកក្រុង ។ ក្នុងថ្ងៃទី២៤ខែតុលា ជាថ្ងៃចុងក្រោយមួយដែលសម្តេចតេជោប្រារព្ធចែកនៅស្រុកអូរជ្រៅនិងមួយទៀតនៅស្រុកម៉ាឡៃ សម្រាប់ពលរដ្ឋ១ម៉ឺនគ្រួសារ ។ ដោយឡែក ក៏ទទួលអំណោយពិប្រភពផ្សេងទៀតដូចជាពីសប្បុរសជន ,ក្រុមហ៊ុន, ឥស្សរជន ,អង្គការ សមាគម. ព្រះសង្ឃពុទ្ធសាសនា ពីវិហារគ្រីស្ទាន ពីអ៊ីស្លាមសាសនិក ពីកាកបាទក្រហមកម្ពុជា និងក៏អង្គព្រះមហាក្សត្រនិងហ្លួងម៉ែ ។ល។ នៅថ្ងៃត្រង់ថ្ងៃទី២៤ខែតុលា ក៏មានការចែកអំណោយសម្តេចតេជោជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់៤ពាន់គ្រួសារទៀតនៅស្រុកមង្កលបូរីដែលធ្វើនៅផ្សារបូរីជ័យ២ របស់លោកអឹុង វ៉ាន់ម៉ៅ និងរសៀលនៅទីក្រុងកំសាន្តហ៊ុយ ឡេង ជោគជ័យ ក្រុងសិរិសោភ័ណចំនួន២ពាន់គ្រួសារ ។ ក្នុងនោះដែរ ខេត្តបន្ទាយមានជ័យក៏ទទួលបានថវិកាបន្ថែម១០ម៉ឺនដុល្លាសរអា លើថវិកាផ្តល់មុន១០មឺុនដុល្លាសរអា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។ លោកនាយឧត្តមសេនិយ៍ទេសរដ្ឋមន្ត្រីគន់ គិម អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយអិយដឹងថា ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ មានកម្រឹតធ្ងន់ធ្ងរជាងគរ ហើយអ្នកត្រូវទទួលអំណោយអាចកើនលើស៤,៥ម៉ឺនគ្រួសារ ។នោះមកពីទឹកជំនន់ដែលស្រកខាងលើធ្លាក់មកខាងក្រោម នៅបន្តលិចលង់តំបន់ថ្មីៗ ។នេះ មិនមានភ្លៀងធ្លាក់ថ្មីផង ៕

រូបថត ៖ ពលរដ្ឋគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យត្រូវទទួលអំណោយអាចកើនលើស៤,៥មុឺនគ្រួសារ (រូប ៖ ភ្នំស្វាយ )

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាល​រាជធានី​អំពាវនាវ​ឲ...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ប្រគល់​ប្រកាស​តែងតាំង​មន្...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

​សម្តេច​តេ​ជោ ហ៊ុន សែន អំ...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

លែងត្រីគល់រាំង និងត្រីផ្ស...

ដោយ:ទេព មង្គល / ព្រៃវែង: ...