ដោយៈ ជា សីហៈ/ភ្នំពេញៈ អណ្តើកផ្តៅវាត្រូវបានគេជឿថាគឺជាប្រភេទសត្វល្មូនមួយប្រភេទដែលបានផុតពូជពី ប្រទេស កម្ពុជា និង នៅក្នុងតំបន់ ។
អណ្តើកផ្តៅ ដែលមានឈ្មោះវិទ្យាសាស្ត្រថា Batagur Baska គឺជាប្រភេទសត្វអណ្តើក ដែលមាន ច្រមុះបះឡើង ស្នូកមានផ្ទៃរាប និង មាន ពណ៍ប្រផេះ ឫខ្មៅទាំងអស់ ។ បាតជើងមុខធំ ម្រាមមានស្បែកពាស់ជាប់គ្នា ដូចបាតជើងទា មានក្រញាំតែបួន ខណៈដែលអណ្តើកផ្សេងទៀត វាមានក្រញាំប្រាំ ។


អណ្តើកផ្តៅគឺជាប្រភេទអណ្តើកដែលមានភ្នែកស ជើងមានពណ៌ប្រផេះខ្មៅ ជួនកាលមានពណ៌ក្រហម នៅគល់ជើងមុខ ហើយស្នូករបស់វាមានប្រវែងរហូតដល់ទៅ ៦០ សម ។
តាមឯកសារ វាគឺជាប្រភេទសត្វដែលរស់នៅតាមតំបន់ដែនដីសណ្តរទន្លេមេគង្គ និង ទន្លេសាប ។
វាគឺជាសត្វដែលត្រូវបានគេចាត់ទុកនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN តាំងតែពីឆ្នាំ ១៩៩៦ មកម្ល៉េះ ៕/R


