ធន អៀងឡៃ ដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ដោយ:រ៉ូហ្សា/ភ្នំពេញ:សឺន ថៃសាន់ក្លិបជ្រៃសែនជ័យដែល គេចាត់ទុក ថាជាឧបសគ្គសម្រាប់ធន អៀងឡៃនោះត្រូវបានធន អៀងឡៃទម្លាក់បាន ដោយពិន្ទុនៅក្នុងការប្រកួតជម្រុះជុំទី២ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by Cell Cardនាយប់ថ្ងៃទី២៤តុលា ។

ថៃសាន់ធ្លាប់ចំអកនៅពេលបានឈ្នះនៅក្នុងវគ្គប្រកួតជម្រុះជុំទី១ថាគេមិនខ្វល់ថាតើនរណានឹងជួបគេនៅជុំទី២នោះទេរឿងដែលសំខាន់គឺសម្រាប់ព្រឹត្តិការន៍នេះដែលមានប្រាក់រង្វាន់៤.០០០ដុល្លារសម្រាប់អ្នកប្រជែងបានជើងឯកនោះអ្នកដែលចង់បានត្រូវតែរំលងរូបគេជាមុនសិន ។

ទិដ្ឋភាពប្រកួតរវាង ថៃសាន និង អៀងឡៃ
ទិដ្ឋភាពប្រកួតរវាង ថៃសាន និង អៀងឡៃ

នេះជាសំដីក្លាហានដូចរឿងគុននិយមចិនមែនតែទីបំផុតសឺន ថៃសាន់បាក់អំណួតនៅវគ្គជម្រុះជុំទី២បាត់ទៅហើយ ។ អៀងឡៃ វ៉ៃដោយមិនក្រេវក្រោធ រក្សាចិត្តស្ងប់ស្ងៀមហើយចំគោលដៅបានល្អច្រើន និងការពាររឹងមាំបានល្អដែរ ។ ដោយឡែកសឺន ថៃសាន់ដែលទន្ទ្រានចង់ឈ្នះពេកទើបធ្វើឲ្យពេលខ្លះការសម្រុកចូលរបស់គេគឺជាការផ្ដល់កាដូដល់គូប្រកួតទៅវិញ ។

អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងស្ថានភាពតឹងតែងខ្លាំងក៏ពិតមែនតែធន អៀងឡៃបានទទួលជ័យជំនះដោយពិន្ទុ ។អៀងឡៃ

បានកក់កៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងខណៈដែលសឺន ថៃសាន់ខ្ទាតចេញពីការប្រកួត៕/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...