Home ព័ត៌មានជាតិ នៅព្រឹកនេះសម្...

នៅព្រឹកនេះសម្តេចកិត្តិព្រឹទ្ធ​​បណ្ឌិតនឹងអញ្ជើញបន្តចុះ​សួរ​សុខ​ទុក្ខនិងផ្តល់អំណោយ​មនុស្ស​ធម៌​ជូនដល់ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់ចំនួន១,២៥០គ្រួសារនៅខណ្ឌច្បារអំពៅ

ដោយៈសុផល/ភ្នំពេញ៖បន្ទាប់ពីបានសំណេះសំណាលសួរសុខទុក្ឋនិងចែកអំណោយមនុស្សធម៌ជាបន្តបន្ទាប់នៅខណ្ឌដង្កោ និងខណ្ឌពោធិសែនជ័យដល់ប្រជាពលរដ្ឋ​រាប់ពាន់គ្រួសារមក ឥឡូវនៅព្រឹកថ្ងៃអាទិត្យទី២៥ខែតុលាឆ្នាំ២០២០នេះ  សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នឹងបន្តអញ្ជើញ​ចុះ​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់ចំនួន១,២៥០​គ្រួសារ មកពីសង្កាត់ចំនួន៦ក្នុងខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេ​ញ។

ពិធីចែកអំណោយនេះ នឹងប្រារព្ធធ្វើនៅភូមិកោះនរាហ៍ សង្កាត់និរោធ ខណ្ឌច្បារ​អំពៅរាជធានីភ្នំពេញទល់មុខស្ថានីយទូរទស្សន៍បាយ័ន។

សូមជម្រាបថា ក្នុងខណ្ឌច្បារអំពៅមាន៨សង្កាត់គឺសង្កាត់និរោធ សង្កាត់វាលស្បូវ  សង្កាត់ក្បាលកោះ សង្កាត់ព្រែកឯង​ សង្កាត់ព្រែកថ្មី  សង្កាត់ព្រែកប្រា  ហើយ​២​សង្កាត់ដែលមិនរងគ្រោះដោយជំនន់ទឹកភ្លៀង គឺសង្កាត់ច្បារអំពៅទី១ និងសង្កាត់​ច្បារអំពៅទី២។

ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់១,២៥០គ្រួសារ មកពី៦សង្កាត់ ក្នុង១គ្រួសារ​នឹងទទួល​បានអង្ករ​៣០គីឡូ​, មី​១​កេស​, ទឹកត្រី​៦​ដប​, ត្រីខ១០កំប៉ុង​, ទឹកបរិសុទ្ធ​១​កេស​, ឃី​ត​១(សារុង ក្រមា ​មុង​ ភួយ​ អាវយឺត)​នំប៉ុ័ងផ្អែម ​៕Ph

សម្តេចប្រធានកាកបាទក្រហម ពេលជួបសំណេះសំណាល​សួរសុខទុក្ខ និងចែក​អំណោយជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់នៅ ក្នុងខណ្ឌដង្កោ នៅព្រឹក​ថ្ងៃទី ២៤ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ(រូបថតៈ វីរៈមុនី)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...