Home ព័ត៌មានជាតិ ក្លឹបរ៉ូថារីច...

ក្លឹបរ៉ូថារីចតុមុខភ្នំពេញ ចែក​អំណោយមនុស្សធម៌ដល់ប្រជា ពលរដ្ឋខ្វះខាត និងរងគ្រោះ​ដោយ​សារទឹកជំនន់ចំនួន១១៥គ្រួសារនៅស្រុកកោះធំ ខេត្ត កណ្តាល

ដោយៈសុផល/ភ្នំពេញ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គិត​ត្រឹម​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ជំនន់​ទឹកភ្លៀង បានកើត​ឡើង​នៅ១១៧ក្រុង​ស្រុក​ខណ្ឌក្នុង២០រាជធានី​ខេត្តរួមមាន​៖ខេត្តពោធិ៍សាត់ ប៉ៃលិន ភ្នំពេញ​បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​។​

គិតត្រឹម​ថ្ងៃទី​២៣ ខែតុលា ជំនន់​ទឹកភ្លៀង បាន​បង្ក​ផលប៉ះពាល់​ដល់​ប្រជាជន​ប្រមាណ ១៣៣ ៧៩៤ គ្រួសារ ស្មើ​ប្រមាណ៥៣៥ ១៧៦នាក់​។ក្នុងនោះប្រជាជន​ជម្លៀស មាន​ប្រមា​ណ​ ១១ ៦៤៧ គ្រួសារ ស្មើ​ប្រមាណ ៤៦៥៥៨ នាក់​។ ប្រជាជន​ស្លាប់៣៩​នាក់​។ផ្ទះ​លិច​ទឹក ១១​៧​ ៨​៨២ ខ្នង និង​ខូចខាត ៦៣​ខ្នង​។ សាលារៀន​លិច​ទឹក ៩២៤ កន្លែង និង​វត្ត​លិច​ទឹក​ប្រមាណ ៣០៥ កន្លែង​។ ស្រូវ​លិច​ទឹក ប្រមាណ ២៦៣ ៩៣៣ ហិកតា និង​ដំណាំ​រួមផ្សំ លិច​ទឹក៨៨៧៧៩ហិកតា​។ផ្លូវជាតិផ្លូវ​ខេត្តផ្លូវ​គ្រួស​ក្រហមប៉ះ​ពាល់​​ប្រមាណ ៥៤៧ គ​.​ម និង​ផ្លូវលំ​ជន​បទ​លិច​ទឹក​ប្រមាណ ១ ៦៨៥ គ​.​ម​។

ដោយមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ភ្លៀងនេះ ក្លឹបរ៉ូថារីចតុមុខភ្នំពេញ កាលព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០បានផ្តល់​អំណោយ​មនុស្ស​ធម៌ទៅដល់ប្រជាពលរដ្ឋចំនួន១១៥​គ្រួសារដែលកំពុងមានការខ្វះខាត និង​ទទួល​រងគ្រោះដោយ​សារទឹកជំនន់នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល ។

ក្នុងឱកាសនោះ លោកស្រី ទ្បេង ផល្លី ប្រធានក្លឹបរ៉ូថារី បានសម្តែង​ការសោក​ស្តាយ​ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានបាត់បង់អាយុជីវិត ខូចខាតផ្ទះសម្បែង និង​ទ្រព្យ​សម្បត្តិ ជាពិសេស និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់អាយុជីវិតដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។

លោកស្រី បានស្នើដល់បងប្អូនប្រជាពលរដ្ឋសូមគិតគូរពីសុវត្ថិភាព  និងបង្កើន​ការប្រុង​ប្រយ័ត្ន ពីគ្រោះថ្នាក់ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ជាពិសេសកុមារ តូចៗ  ដែល​ងាយប្រឈមនឹងគ្រោះថ្នាក់នេះ និងគិតគូរថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យ​ស្អាត​និងបរិ​ភោ​គទឹកដាំឆ្អិនឬអាហារដែលចម្អិនបានល្អជៀសវាងជំងឺរាតត្បាត​នានាដែល​បង្ក​ឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទនិងបង្កាការពារកូវីដ១៩។

លោកស្រី បានមានប្រសាសន៍ថា៖ក្រុមការងារក្លឹបរ៉ូថារី សមាគមន៍ក្លឹបរ៉ូថារីសេនត្រល សមាគមន៍រ៉ូថារីកាពីតល ក្រុមហ៊ុនជាងប៉ាក់វ៉ាន់ហុង មូលនិធិមុទិតា(តំណាងឱ្យ អ្នក​អម្ចាស់ក្សត្រី នរោត្តម រស្មីពនិតា) និង មូលនិធិ khmer sight  មានចិត្តសប្បាយ​រីក​រាយយ៉ាងក្រៃលែង ដែលបានចែករម្លែកការស្រលាញ់ ការព្រួយបារម្ភ ជួយ​សម្រាល​ទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រ១១៥គ្រួសារ។

សូមជម្រាបថា៖ក្នុងចំណោមប្រជាពលរដ្ឋ១១៥គ្រួសារនេះ ក្នុងមួយគ្រួសារ​ទទួលបាន​អង្ករ១០គីទ្បូក្រាម ,មី ១កេស,ត្រីខ ៥កំប៉ុង, អំបិល, ១គីទ្បូ, ទឹកត្រី ១ដប មុង១ ភួយ ​១ សាប៊ូ ដុំ, ទឹកអាកុល និងជែលលាងដៃ ១ដប,ខោអាវកីទ្បា (សម្រាប់កុមារតូចៗ),សៀវភៅ និងខ្មៅដៃ (សម្រាប់កុមារតូចៗ),នំស្រួយលីលី នំប៉័ង និងទឹកសុទ្ធ ។

ក្លឹបរ៉ូថារី មានសមាជិកជាង១.២លាននាក់ និងមានអាយុកាលជាង១១០ឆ្នាំមកហើយ ព្រមទាំងបានជួយទៅដល់កុមារដែលមានជំងឺស្វិតដៃជើងជាង២៥លាននាក់។សមា​គម​រ៉ូថារីបានផ្តោតទៅលើគោលការណ៍៦ចំនុចធំៗគឺសន្តិភាព,ប្រយុទ្ធប្រឆាំងនឹង​ជំងឺ​អាស​ន្នរោគ,អនាម័យទឹកស្អាត,សង្រ្គោះកុមារនិងមាតា,ការអប់រំ,និងសេដ្ឋកិច្ចក្នុង​តំបន់​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...