Home ព័ត៌មានជាតិ គម្រោងអភិវឌ្ឍ...

គម្រោងអភិវឌ្ឍអចលនទ្រព្យធំបំផុតមានទីលានវាយកូនហ្គោល វីឡា និងអគារខុនដូ៤ លើផ្ទៃដីជាង ២៧ ហិកតានៅកំពត បើកដំណើរការ

ដោយៈសុផល/ភ្នំពេញ៖ ក្រុមហ៊ុន Forest Harmony ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍ ផ្ទះវីឡាលម្ហែកាយប្រណីតឈានមុខគេនៅកម្ពុជាកាលពីល្ងាចថ្ងៃសៅរ៍ទី២៤ខែតុលា​បានប្រកាសបើកដំណើរការគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី ២ របស់ខ្លួន មានឈ្មោះ ថា Golf Harmony នៅលើផ្ទៃដី ២៧.៣ ហិកតាដោយនាំយកទីលានវាយកូនហ្គោល លើកដំបូងនៅក្នុងខេត្តកំពត ព្រមទាំងអគារខុនដូចំនួន ៤ អគារនៅលើទឹកដីដែលមាន ទេសភាពពណ៌បៃតង។

សម្រាប់ដំណាក់កាលដំបូងនៃគម្រោងរបស់ក្រុមហ៊ុន Forest Harmony រួមមានវីឡា ចំនួន ៧៨ ដែលគ្របដណ្តប់លើផ្ទៃដី ១៣ ហិកតាត្រូវបានបើកការលក់កាលពីខែ ធ្នូ ឆ្នាំ ២០១៩ហើយគិតមកទល់ពេលនេះវីឡាជាង៦០ភាគរយត្រូវបានលក់អស់។

កម្មវិធីប្រកាសបើកដំណើរការគម្រោងអភិវឌ្ឍន៍នេះធ្វើឡើងនៅសណ្ឋាគារ Raffle Hotel Le Royal ដែលមានវត្តមានជាកិត្តិយសពីមន្រ្តីជាន់ខ្ពស់ពីស្ថាប័នរដ្ឋាភិបាល វត្តមានកិត្តិយសពីលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអច លនវត្ថុកម្ពុជា(CVEA)ថ្នាក់ដឹកនាំពីស្ថាប័នឯកជនអាជីវកម្មធំៗនិងអ្នកទិញមានសក្តា នុពលជាច្រើនរូប។

លោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia ដែល​ត្រូវ​បានតែងតាំងជាភ្នាក់ងារលក់ផ្តាច់មុខរបស់គម្រោង Forest Harmony បានមាន​ប្រសាសន៍ថា ការអភិវឌ្ឍន៏ Golf Harmonyនឹងធ្វើឲ្យការរស់នៅកាន់តែទំនើប​សម្រាប់​ម្ចាស់វីឡាដែលបានទិញនៅដំណាក់កាលទី ១ ក៏ដូចជាជួយបន្ថែមភាពទាក់ទាញមួយ​កម្រិតទៀតដល់ ខេត្តកំពតដែលកំពុងលេចធ្លោជាតំបន់ទេសចរណ៍ ទីតាំងសម្រាប់ការ​វិនិយោគអចលនទ្រព្យនិងឱកាសវិនិយោគ។

លោកបានបន្តថា៖ «ខេត្តកំពតគឺជាទិសដៅដ៏មានសក្តានុពលសម្រាប់វិស័យទេស​ចរណ៍និងពាណិជ្ជកម្មដែលមានអាហារក៏ដូចជាកន្លែងកំសាន្តដ៏សំបូរបែប។គម្រោង​នេះ​នឹងនាំយកគំនិតនៃការរចនាវីឡាលំហែកាយតាមបែបលោកខាងលិចមកកាន់ខេត្តកំពត ហើយយើងមានបំណងទាក់ទាញភ្ញៀវទេសចរ​លំដាប់ខ្ពស់ៗឱ្យមកលំហែ​កាយនៅ​ប្រទេសកម្ពុជាសម្រាប់ថ្ងៃឈប់សម្រាកនិងថ្ងៃចុងសប្តាហ៍របស់ពួកគេ»។

សម្រាប់ដំណាក់កាលទី២ការសាងសង់ទីលានវាយកូនហ្គោល វីឡានិងខុនដូ នឹង​សាង​សង់ឡើង​នៅលើផ្ទៃដី២៧.៣ហិកតាហើយរំពឹង​ថាគម្រោងនេះនឹងបញ្ចប់​ក្នុងរយៈ​ពេល​២ឆ្នាំទៀត​។ គម្រោងនេះមានទីលានវាយកូនហ្គោលមានចំនួន ៩ ឡូត៍ និង អគារ​ខុន​ដូដែលមាន ៥ ជាន់ ចំនូន ៤ អគារ។ តម្លៃសម្រាប់ប្រភេទផ្ទះវីឡាដែលមាន​បន្ទប់​គេង ៤ នៅក្នុងគម្រោង Golf Harmony មានចន្លោះពី ៣៦១,០០០ ដុល្លារដល់ ៤០៩,​០០០ ដុល្លារ រួមទាំងអាងហែលទឹកឯកជនដែលមានទំហំដីជាមធ្យម ១,២០០ ម៉ែត្រ​ការ៉េ។

គម្រោងអភិវឌ្ឍនេះមានទីតាំងស្ថិតនៅឃុំព្រៃថ្នងស្រុកទឹកឈូដែលមានចម្ងាយប្រហែ​ល​១៨គីឡូម៉ែត្រពីក្រុងកំពត។គម្រោង FOREST HARMONY និងGOLF HAR​MO​NY នឹង ផ្តល់ជូននូវទេសភាពដ៏ស្រស់ស្អាតនៅលើផ្ទៃ​ដីពណ៌បៃតងដែល​និងក្លាយជា​កន្លែង​សម្រា​ក​លំហែកា​យដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្ត​ធម្មជាតិនិង​មនុស្ស​ដែល​មាន​ភាពធុញទ្រាន់​ក្នុងការរស់នៅទីក្រុង។អ្នកដែលបានទិញវីឡានៅក្នុងគម្រោង HARMONY VALLEY Complex អាចចៀសវាងពីទីប្រជុំជន​ដ៏មមាញឹកហើយមក​រស់​នៅក្នុងវីឡាដ៏ប្រណីតរបស់ពួកគេដែលហ៊ុមព័ទ្ធទៅដោយទេសភាពព្រៃភ្នំយ៉ាងស្រស់ស្អាតនិងស្ងប់ស្ងាត់។គម្រោង​HAR​MO​NY VALLEY គឺត្រូវធ្វើដំណើរប្រហែល ២ ម៉ោង​កន្លះពីរាជធានីភ្នំពេញ និង​ ១ ម៉ោងទៀតដើម្បីទៅដល់ក្រុងកែប៕Ph

លោក Seraj Sutton នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Cambodia

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា(CV​E​A)​​ បានមានប្រសាសន៍ថា៖ “គំនិតនៃការអភិវឌ្ឍន៍គេហដ្ឋាននិងវីឡាទី២​សម្រាប់​លំហែ​កាយគឺជានិន្នាការថ្មីដែលកំពុងទទួលបានសន្ទុះនៅក្នុងប្រទេសកម្ពុជា”។

យោងទៅតាមប្រសាសន៍លោក សុខនីម អ្នកអភិវឌ្ឍន៍ដែលកំពុងសម្លឹងរកមើលការវិនិ​យោគលើផ្ទះលំហែកាយ តែងផ្តោតសំខាន់ទៅលើប្រភេទវីឡាដែល​មានទីតាំងស្ថិតនៅ​តាមតំបន់មាត់សមុទ្រ ភ្នំនិងជួរភ្នំ។លោកបានបន្ថែមទៀតថាក្រុងព្រះសីហនុ ខេត្តកោះ​កុង មណ្ឌល​គិរី និងខេត្តពោធិសាត់និងខេត្តផ្សេងៗទៀតសុទ្ធសឹងជាទីតាំង​សក្តានុពល​សម្រាប់ការអភិ​វឌ្ឍ​ន៍ គម្រោងផ្ទះលំហែកាយនេះ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា(រូប៖ សុផល)

លោកបានមានប្រសាសន៍ទៀតថា៖“ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា​កំពុង​មាន​ភាព​​ប្រសើរ​ឡើង ហើយពួកគេមានលទ្ធភាពកាន់តែច្រើននិង​ស្វែងរកអចលនទ្រព្យ​សម្រាប់​សម្រាក​លំហែ និងសម្រាប់ចូលនិវត្តន៍»៕Ph

 
 
 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ថ្ងៃ២ធ្នូនេះចាប់ផ្តើមអ៊ុត...

ដោយៈប.ខុន/ភ្នំពេញៈគម្រោងស...

២១៥​ថ្ងៃៈ មនុស្ស​ជិត ៩០០ ...

​ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ...

ស្រីលង្កា​ដោះលែង​អ្នកទោស ...

ប្រែ​សម្រួល : កញ្ញា​ដា​លី...

CL : Chelsea និង Sevilla ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...