Home ព័ត៌មានជាតិ សង្គម លោកស្រី សឿ សុ...

លោកស្រី សឿ សុជាតា ចុះ​សិក្សា​ស្វែងយល់​អំពី​ដំណើរ​សិក្សា​របស់​មូលដ្ឋាន​ឃុំ​២​នៅ​ស្រុក​បរិបូណ៌​

ដោយ​: ទេ​ពក​ង្រី ខេត្តកំពង់ឆ្នាំង​: លោកស្រី​បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង អប់រំ​យុវជន​និង​កីឡា និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ស្រុក​បរិ​ប​ណ៌ ដោយមាន​ការចូលរួម​ពី​សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ស្រុក​បរិបូណ៌ នៅ​ថ្ងៃទី​២៤​ខែតុលា ឆ្នាំ​២០២០ ដដែល​នេះ​ផងដែរ​ក៍បាន​បន្តដំណើ​រ​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មាតាបិតា​សិស្ស​ដើម្បី​សិក្សា​ស្វែងយល់​អំពី ដំណើរ​ការរៀន និង​បង្រៀន​របស់លោក​គ្រូ អ្នកគ្រូ ក្នុង​ឃុំ​ត្រពាំង​ចាន់ និង ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​ក្នុងពេលដែល​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បើកដាក់​ឲ្យ​ដំណើរ​ការសិក្សា​ដំណាក់កាល​ទី​២ ក្នុងស្ថានភាព​ជំងឺ​កូ​វីត​១៩​។​

​លោក យឹម សារិន អភិបាលស្រុក​បរិបូណ៌​បាន​ឲ្យ​ដឹងថា ក្នុងដំណាក់កាល​ទី​២ នេះ​ការរៀន និង​បង្រៀន​បានល្អ​ប្រសើរ ដោយមាន​កិច្ចសហការ​ល្អ​រវាង​អាណាព្យាបាល​របស់​សិស្ស ក្នុងការ​ជម្រុញ​ឲ្យ​សិស្ស​មក​ទទួល​ការអប់រំ​។​

​ដោយនៅ​គ្រប់​សាលា​បាន​អនុវត្តបាន​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ក្រសួងសុខាភិបាល គ្រប់​សាលា​បាន​បែង​ចែកវេន​សិក្សា​បាន​ត្រឹមត្រូវ ជាមួយនេះ​សិស្ស​បាន​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ក្នុងការ​ត្រៀមប្រឡង​បឋមភូមិ​និង​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​។​

​លោកស្រី​បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង អប់រំ​យុវជន​និង​កីឡា និង ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ស្រុក​បរិ​ប​ណ៌​បាន​មានប្រសាសន៍ សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន និង​លោកគ្រូ​អ្នកគ្រូ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង​អប់រំ ដោយបាន​រៀបចំ​កម្មវិធី​សិក្សា​តាម​វេន អនុវត្តបាន​នូវ​វិធានការ​អនាម័យ​តាម​សាលារៀន​គឺ​គម្លាត​សុវត្ថិភាព​តាម​បន្ទប់​ថ្នាក់រៀន​។​

​លោកស្រី​បណ្ឌិត សឿ សុជាតា បាន​ណែនាំ​ដល់​អ​ណា​ព្យាបាល​ទាំងអស់​បន្ត​យកចិត្ត ក្នុងការ​តាមដាន​ការសិក្សា​របស់​កូន និង​បញ្ជូន​កូន​មក​សាលារៀន ដើម្បី​ឲ្យ​កូន​ទទួលបាន​ការអប់រំ​ប្រកបដោយ​សមធម៌​នៅក្នុង​សង្គម​។

​លោកស្រី​បណ្ឌិត សឿ សុជាតា បាន​ផ្តាំផ្ញើ​ដល់​អាណាព្យាបាល​មាតា​បិ​សិស្ស​ដែលជា​បេក្ខជន​ត្រៀមប្រលង​ថ្នាក់​ទី​៩​និង​ថ្នាក់​ទី​១២ ត្រូវ​ជម្រុញ​កូន​អោយ​ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ ដើម្បី​ប្រលង​នាពេលខាងមុខ​ឲ្យ​ទទួលបាន​ជោគជ័យ ប្រកបដោយ​ប្រសិទ្ធភាព​និង​គុណភាព​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...

​បុរាណ​ដ្ឋា​ន​អូរ​កី​ក្នុ...

​ដោយៈ ភ្នំ​ស្វាយ / កោះកុង...

​ត្រីមាស​ទី​បីៈ​រោងចក្រ​ច...

ដោយ​: ពៅ​និមល​/​ភ្នំពេញ​:...