ដោយៈ​ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ លោកស្រី បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ស្រុក​បរិបូណ៌ និង​ក្រុមការងារ រួម​ដំណើរ​ដោយ​អាជ្ញាធរ​ដែនដី បាន​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ ចែកជូន​គ្រួសារ​ងាយ​រងគ្រោះ និង​រងគ្រោះ ដោយ​ទឹកជំនន់​ទឹកភ្លៀង ចំនួន ៥០ គ្រួសារ នៅ​តំបន់​ក្រចាប់ ស្ថិត​ក្នុងភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ដែល​ស្ថិតនៅ​ក្នុងភូមិ​ក្រចាប់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។​

​ក្នុងឱកាស​នោះ លោកស្រី បណ្ឌិត សឿ សុជាតា បាន​ពាំ​នាំនូវ​ប្រសាសន៍ ផ្តាំផ្ញើ​ការសាកសួរ​សុខ​ទុក ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​កន្លងមក សម្តេច​តែងតែ​គិតគូរ ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ងាយ​រងគ្រោះ គ្រប់​ទីកន្លែង ដោយ​មិន​ប្រកាន់ពូជសាសន៍ និង​និន្នាការ​នយោបាយ​ឡើយ​។

​អំណោយ​ដែល​បាន​ចែកជូន ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយ​ទឹកជំនន់ ៥០ គ្រួសារ​នោះ ក្នុង​មួយ​គ្រួសារៗ ទ​ទូល​បាន អង្ករ​២០​គីឡូក្រាម មី​១​កេស តង់​១ ភួយ​១ ក្រមា​១ មុង​១ ទឹក​សុទ្ធ​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ សាប៊ូ​១​ដុំ និង​ថវិកា ២ ម៉ឺន​រៀល​៕ ល​