Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ យ...

បុរស​ម្នាក់ យក​ត្រកូល​ថ្នាក់ដឹកនាំ​ប្រទេស គំរាម​សមត្ថកិច្ច និង​អ្នករកស៊ី​ដូចគ្នា​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ បុរស​ម្នាក់​ត្រូវបាន សមត្ថកិច្ច​កងរាជអាវុធហត្ថ និង​សង្កាត់រដ្ឋបាល​ជលផល ស្រុក​ជល​គី​រី បាន​បង្ក្រាប និង​ឃាត់ខ្លួន​បុរស​ម្នាក់ នៅពេល​បុរស​នោះ បាន​ដឹក​ត្រី​នុយ​ស្បៃ​មុង ហើយ​យកឈ្មោះ​ត្រកូល​ថ្នាក់ដឹកនាំ​ប្រទេស មក​អួត​ក្អេងក្អាង គំរាម​សមត្ថកិច្ច និង​អ្នករកស៊ី​ដូចគ្នា​។​

​ក្នុងការ​បង្ក្រាប និង​ឃាត់ខ្លួន​បុរស ខាងលើនេះ ដឹកនាំ​ដោយ​មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក​ជល​គី​រី លោក គង់ សារឿន នៅវេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ នៅត្រង់ចំណុច​ចិន ឃុំ​ពេក​គ្រី ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ។ បុរស​ម្នាក់​នោះ ឈ្មោះ ឃឹម រតនៈ អាយុ ៣១ ឆ្នាំ មានមុខ​របរ ជា​អ្នកបើកបរ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​តា​សែន ឃុំ​សុ​ទឹម ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

​ក្រោយ​ការឃាត់ខ្លួន ជនសង្ស័យ​នេះ សមត្ថកិច្ច​កងរាជអាវុធហត្ថ ស្រុក​ជល​គី​រី បាន​រាយ​ការជូន​មេបញ្ជាការ​រដ្ឋា​ន កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង លោក​ឧុ​ត្ត​ម​សេនីយ៍​ត្រី សាក់ សា​រាំង និង​សុំ​ការអនុញ្ញាត ពី​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តកំពង់ឆ្នាំង លោក អ៊ិត សុធា ដើម្បី​នាំខ្លួន​យកមក​កាន់ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក ដើម្បី​សាកសួរ និង​កសាង​ឯកសារ បញ្ជូន​បន្តទៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ តាម​នីតិវិធី ។​

​ជាមួយនឹង​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ សមត្ថកិច្ច បាន​ដកហូត​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ចំណុះ​១​តោន​កន្លះ ១​គ្រឿង , កូន ត្រី​៣០​ប៊ីដុង ក្នុង​១​ប៊ីដុង ទម្ងន់ ២៤ គីឡូក្រាម ។​

​យោងតាម​សេចក្តីរាយការណ៍ ពី​កន្លែង​បង្ក្រាប ក៏ដូចជា ប្រជា​នេសាទ បាន​ឲ្យ​ដឹងថា រថយន្ត​នេះ ជា​របស់​ថៅកែ​ម្នាក់ មាន​ទីលំនៅ​ផ្សារ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម ជា​ឈ្មួញ​ម្នាក់ ដែល​ល្បីល្បាញ ខាង​រកស៊ី បទល្មើស​ដឹក​កូន​ត្រី របាំង​ស្បៃ​មុង ហើយ​បាន​យកឈ្មោះ អ្នកធំ មក​អួតអាង ដើម្បី​គំរាម បន្លាច​សមត្ថកិច្ច ក៍​ដូចជា អ្នកដទៃ ដោយ​យកឈ្មោះ អ្នកដឹកនាំ​ប្រទេស ជាដើម​។​

​ភាព​អំនួត​ក្អេងក្អាង បែប​ខាងលើនេះ បានធ្វើ​ឲ្យ​អ្នករកស៊ី ដែលមាន​មុខរបរ​ដូច​គ្នា មិន​ហ៊ាន​ប្រជែង ជាមួយ​គាត់​ឡើយ ហើយ​គាត់​តែងតែ​ធ្វើបាប គេឯង​ទៀតផង ហើយ​ក៏បាន​ជំរុញ​អោយ អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ ដាក់​ស្បៃ​មុង នៅ​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ជា​អ្នកលក់​ត្រី​ឲ្យ​គាត់ ដោយសារតែ​ភាព​អំនួត និង​ជំនឿ​លើ​គាត់ និង​ប្រមូលផ្ដុំ​កាន់តែច្រើន ក្នុងការ​ប្រព្រឹត្ត​បទល្មើស និង​យក​កូន​ត្រី​មក​លក់​ឲ្យ​គាត់ ដោយមាន​ឈ្មោះ ជា អ៊ិត និង​ប្រពន្ធ ជា​មេខ្លោង ។​

​ពាក់ព័ន្ធ​នឹង​ករណី​បង្ក្រាប​ខាងលើនេះ ប្រជាពលរដ្ឋ បាន​សំណូមពរ អោយ​ព្រះរាជអាជ្ញា មាន​ចំណាត់ការ ដល់​ជន​ពាក់ព័ន្ធ​ទាំងនោះ ជា​ប្រយោជន៍ ធ្វើការ​ទប់ស្កាត់ និង​លប់បំបាត់ បទល្មើស​នេសាទ និង​ភាពយុត្តិធម៌ របស់​សង្គម ដើម្បី​ការពារ​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ របស់​ថ្នាក់ដឹកនាំ មិនត្រូវ​ជន​ប្រភេទ ខាងលើនេះ យកមកប្រើ​ផ្ដេសផ្ដាស​នោះឡើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...