Home ព័ត៌មានជាតិ សន្តិសុខ ពីរ​នាក់ បាន​...

ពីរ​នាក់ បាន​ស្លាប់ និង​របួសធ្ងន់ ដោយសារ​រថយន្ត បើក​បុក​ម៉ូតូ​

ដោយៈ វណ្ណៈ / ព្រះសីហនុៈ បុរស​ម្នាក់ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត រងរបួស​ធ្ងន់ ក្នុង​ឧបទ្ទវហេតុ គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​តូច និង​ម៉ូតូ ។ ករណីនេះ បានកើត​ឡើង លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ២០៨-២០៩ ស្ថិតនៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោងជាង ៨ យប់ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល បានបញ្ជាក់​ក្នុង​របាយការណ៍​របស់​ខ្លួន​ថាៈ គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត ១​គ្រឿង ម៉ាក LEXUS RX 300 ពណ៌ ទឹកមាស ពាក់​ផ្លាកលេខ ព្រះសីហនុ 2A-8171 បើកបរ​ដោយ​ឈ្មោះ អោប ប៊ុន​តាន់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មាន​ទីលំនៅ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទិសដៅ​ពី ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះ​មកដល់​ចំណុច​ខាងលើ ក្នុងស្ថានភាព​ផ្លូវ​កោង រថយន្ត បាន​វ៉ា​ជែង​ម៉ូតូ​កង់​បី ១ គ្រឿង ក៍​ជ្រុល​ចូល​ទៅបុក​ម៉ូតូ ១​គ្រឿង ម៉ាក HONDA DREAM ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​1Y-1571 បើកបរ​ដោយ ឈ្មោះ អូន សុភា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត បាន​ស្លាប់​នៅនឹងកន្លែង និង​អ្នករួមដំណើរ​ម្នាក់ទៀត ភេទ​ប្រុស មិនទាន់​ស្គាល់​អត្តសញ្ញាណ រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​សមត្ថកិច្ច ដឹក​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច បានប្រគល់​សព​ជូន​ក្រុម​គ្រូ​សារ នៅនឹងកន្លែង​កើតហេតុ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​។ អ្នកបើកបរ​រថយន្ត ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​នាំមក​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃនប់ ។ ចំណែក​វត្ថុតាង រថយន្ត និង ម៉ូតូ បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃនប់ ដោះស្រាយ​បន្ត តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...