Home ព័ត៌មានជាតិ នយោបាយ សម្តេចតេជោ ហ៊...

សម្តេចតេជោ ហ៊ុន សែន ស្នើប្រមុខរដ្ឋស្តីទីកាត់យកភូមិចំនួន៥ ក្នុងសង្កាត់ ដើមមៀន -ព្រែកឫស្សី -តាក្តុល- ព្រែកហូរ ស្ថិតក្រោមការ គ្រប់គ្រងរបស់ខណ្ឌដង្កោ

ដោយ: ឫទ្ធិស័ក្តិ/ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើលិខិតគោរពជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីថា រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល បានធ្វើលិខិតមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកផ្ទៃដីទំហំ៣៧៦ហិកតា ពីក្រុងតាខ្មៅ ខេត្តកណ្តាល ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្របតាមស្មារតីនៃលិខិតលេខ ១៩០ សជណ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដោះស្រាយផលប៉ះពាល់ និងជួយសម្រួល ដល់ការអនុវត្តគម្រោងប្លង់មេសម្រាប់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក ក៏ដូចជាការជួយសម្រួល ដល់ការគ្រប់គ្រងរដ្ឋបាល កិច្ចការអភិវឌ្ឍន៍ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និង ការងារសង្គមផ្សេងៗ។ លិខិតនេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដែលទើបធ្លាក់ដល់ដៃអ្នកកាសែតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។ ផល

សម្តេចតេជោ ហ៊ុន សែន បន្តថា ផ្អែកតាម របាយការណ៍ស្តីពីលទ្ធផលនៃការធ្វើបច្ចុប្បន្នភាពព្រំប្រទល់ ស្ថិតិប្រជាពលរដ្ឋ និងការចុះពិនិត្យទីតាំងជាក់ស្តែងឃើញថា ការស្នើសុំកែសម្រួលខាងលើនេះមានការប្រែប្រួលនូវទំហំផ្ទៃដីទី ៣៧៦ ហិកតា មកនៅត្រឹមទំហំ៣០២ហិកតា ៩៣៩១ម៉ែត្រការ៉េ ដោយកាត់យកភូមិស្ទឹងជ្រៅ និងភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន, ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឫស្សី , ភូមិព្រែកឡុង នៃសង្កាត់តាក្តុល និងភូមិបត្តាជី នៃសង្កាត់ព្រែកហូរ សង្កាត់ចំនួន០៤ ស្មើនឹង០៥ភូមិ ដែលមានលំនៅឋានសរុបចំនួន១៣៩ខ្នងផ្ទះ ស្មើនឹង ១៧៧គ្រួសារ ប្រជាពលរដ្ឋចំនួន៧៥៣នាក់។ ទន្ទឹមនេះ រដ្ឋបាលខេត្តកណ្តាល បានគោរពស្នើសុំកាត់ផ្ទៃដី ទំហំ២ហិកតា ៥១៥៥ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ត កណ្ដាល ដើម្បីឱ្យផ្ទៃដីវត្តទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលតែមួយ និងងាយស្រួលក្នុងការចុះបញ្ជី វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនវត្ត។

យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់មាត្រា៦ វាក្យ ខ័ណ្ឌទី១ បានចែងថា ការបង្កើត ការលុបចោល ការកែប្រែព្រំប្រទល់ និងការកំណត់ឈ្មោះខេត្ត ត្រូវសម្រេច ដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ផ្អែកលើបទប្បញ្ញត្តិច្បាប់ និងមូលដ្ឋានដូចបានគោរពជម្រាបជូនខាងលើ តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមគោរពស្នើសុំ សម្តេចប្រមុខរដ្ឋស្តីទី មេត្តាអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ដើម្បីកែសម្រួល ព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកភូមិចំនួន០៥គឺ ភូមិស្ទឹងជ្រៅ និង ភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន , ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឫស្សី , ភូមិព្រែកឡុង នៃសង្កាត់តាក្តុល និងភូមិបត្តាជី នៃសង្កាត់ព្រែកហូរ ដែលមានផ្ទៃដីទំហំ ៣០២ហិកតា ៩៣៩១ម៉ែត្រការ៉េ ពីក្រុងតាខ្មៅ ខេត្ត កណ្តាល មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងកាត់យកផ្ទៃដី ទំហំ ២ហិកតា ៥១៥៥ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដូចមានក្នុងផែនទី និងនិយាមការគោរពជូនភ្ជាប់មកជាមួយ។ សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេចប្រមុខរដ្ឋស្តីទី មេត្តាពិនិត្យ និងសម្រេចលើសេចក្តីស្នើសុំខាងលើដោយក្ដីអនុគ្រោះ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...