Home ព័ត៌មានអន្តរជាតិ អ៊ីតាលី​ផ្ទុះ...

អ៊ីតាលី​ផ្ទុះ​ការតវ៉ា​ប្រឆាំង​នឹង​ការបិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងកូវី​ដ​១៩

វាសនា៖​បាតុករ​អ៊ីតាលី​បាន​ធ្វើ​ការជួបជុំ​តវ៉ា​ចុង​ក្រោយ​នៅ​អឺរ៉ុប​កាលពី​ថ្ងៃអាទិត្យ​ទី​២៥​តុលា ប្រឆាំង​នឹង​ការ​រឹតត្បិត​ការធ្វើដំណើរ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា នៅ​ពេល​ប្រទេស​ជាច្រើន​ទៀត​​នៅ​អឺរ៉ុប​ក៏​រឹតបន្តឹង​ច្បាប់​គម្លាត​សង្គម​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ទប់ទល់​នឹង​ការ​កញ្ជ្រោល​ឡើងវិញ​ការឆ្លង​ជំងឺ​កូវី​ដ​១៩​។​

​អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​អំពី​ការកើនឡើង​នៃ​ការឆ្លង​ជំងឺ​នេះ ដែល​នឹង​គំរាម​លទ្ធភាព​ប្រព័ន្ធ​សុខាភិបាល​នៅក្នុង​ប្រឈម​ដោះស្រាយ​រលក​ទី​២​នៃ​ការ​ឆ្លងកូវី​ដ​១៩​។​រដ្ឋាភិបាល​ជា​​ច្រើន​ឥឡូវ​កំពុង​ព្យាយាម​ធ្វើអោយមាន​តុល្យភាព​រវាង​ការ​រឹតត្បិត​ថ្មី​និង​តំរូវការ​ធ្វើ​អោយ​សេដ្ឋកិច្ច​ដំណើរការ​ឡើង​វិញ ក្រោយ​ពី​រងគ្រោះ​ពី​ការបិទ​ខ្ទប់​ក្នុងអំឡុងពេល​ផ្ទុះ​ជំងឺ​នៅ​រលក​ទី​១​។​

​ឥឡូវ​ប្រជាជន​នៅក្នុង​ប្រទេស​ខ្លះ ខ្លាច​ការ​រឹតត្បិត​ឬ​គម្លាត​សង្គម​និង​ផល​លំបាក​ខាង​សេដ្ឋកិច្ច​បង្កឡើង​ពី​ការ​រឹតត្បិត​នេះ​។​

​ពួក​សកម្មប្រយុទ្ធ​ក្រុម​ស្តាំ​អ៊ីតាលី​ប្រមាណ​២០០​នាក់​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​អ៊ីតាលី​ក្នុងអំឡុង​បាតុកម្ម​ប្រឆាំង​នឹង​បំរាម​គោចរ​ប្រឆាំង​កូវី​ដ​១៩​នៅ​ក្រុង​រ៉ូម នៅក្រោយ​ពាក់​កណ្តាលយប់​ចូល​ថ្ងៃអាទិត្យ​​ភ្លាម​។​ពួកគេ​បាន​ចោល​ដុំ​ភ្លើង​និង​ផាវ​ដាក់​ប៉ូលិស​។​

​អ្នក​ប្រឆាំង​តវ៉ា ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុងអំឡុង​ការជួបជុំ​តវ៉ា ក្រោយ​បាតុករ​ដុត​ធុងសម្រាម​និង​ចោល​របស់រ​បរដាក់​ប៉ូលិស​នៅ​ក្រុង​ណាប​ក្នុង​ការប្រឆាំង​នឹង​បំរាម​គោចរ​ដូចគ្នា​។​

​ការប្រឆាំង​តវ៉ា​ដូចគ្នា ក៏​កើតមាន​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​អឺរ៉ុប ដូចជា​នៅ អេ​ស្ប៉ាញ ស្វីស និង​សាធារណរដ្ឋ​ឆែក​៕

​បាតុក​ករ​ដោល​ដុំ​ភ្លើង​និង​របស់រ​បរដាក់​ប៉ូលិស​ក្នុង​បាតុកម្ម​នៅ​អ៊ីតាលី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...