លី គុនហ៊ី ប្រធានក្រុមហ៊ុនSamsung Electronics បានទទួលមរណភាពនៅអាយុ៧៨ឆ្នាំ។
សេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃអាទិត្យថា លោកប្រធានលី បានលាចាកលោក ក្នុងពេលសមាជិកក្រុមគ្រួសារ រួមមានកូនប្រុសនិងជាប្រធានក្រុមហ៊ុនSamsungជាក់ស្តែងលោក លី ជេយ៉ុងនៅក្បែរខ្លួនលោក។
សូមបញ្ជាក់ថាលោកលី បានចូលសម្រាកនៅមន្ទីរពេទ្យចាប់តាំងពីខែឧសភា ឆ្នាំ២០១៤ ក្រោយរងការគាំងបេះដូង។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបាននិយាយថា «ពួកយើងទាំងអស់នៅក្រុមហ៊ុនសាំសុង(Samsung )នឹងរក្សាអនុស្សាវរីយ៍និងដឹងគុណចំពោះដំណើរដែលពួកយើងបានចូលរួមជាមួយលោក»។
លី ទទួលការគ្រប់គ្រងក្រុមហ៊ុនពីឪពុកនិងក្នុងអំឡុងពេលដឹកនាំរយៈពេលជិត៣០ឆ្នាំរបស់លោក Samsung Electronics Coបានក្លាយជាប្រ៊ែនពិភពលោកនិងជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចធំបំផុតនៅក្នុងលោកមួយ ដូចជាស្មាតហ្វូន ទូរទស្សន៍និងmemory chips។
Samsung លក់ទូរស័ព្ទស៊េរីGalaxyនិងក៏ផលិតស្គ្រីនហើយនឹង microchipsសំរាប់គូប្រជែងរបស់ខ្លួន គឺiPhones របស់Appleនិងទូរស័ព្ទប្រើAndroidរបស់ Google។
ក្រៅពីផលិតគ្រឿងអេឡិចត្រូវនិច មហាក្រុមហ៊ុននេះក៏ផលិតនាវា បើករបរធានារ៉ាប់រងជីវិត សំណង់ សណ្ឋាគារ ប្រតិបត្តិការសួនកំសាន្តនិងច្រើនទៀត៕
ទស្សនាវដ្តីForbesប៉ាន់ស្មានថា គ្រួសារលោកលី មានទ្រព្យធនប្រមាណ១៦ពាន់លានដុល្លារ