ផ្លូវ​២០A នៅតែ​មិនអាច​ធ្វើដំណើរ​បាន សូម​កុំមក​អោយសោះ

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: ផ្លូវ​លេខ​១០៤ ឬ ផ្លូវ ២០A ក្បែរ​រង្វង់​មូល​កួរស្រូវ ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ នៅ​ថ្ងៃអាទិត្យ​ទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ នៅតែ​មិនអាច​ធ្វើដំណើរ​បាន​ដដែល ដោយសារ​ទឹក​កំពុង​ហូរ​ខ្លាំង និង​ផ្លូវ​បាន​ដាច់​បាត់​ហើយ​។​

​ទោះបីយ៉ាងណា ជាក់ស្តែង​ឃើញថា បងប្អូន​មួយចំនួន​នៅតែ​បន្ត​ធ្វើដំណើរ​តាមផ្លូវ​មួយ​នេះ ដែល​អាច​ប្រឈម​ហានិភ័យ ចំពោះ​ការជាប់​ផុង​ឡាន និង ផុង​ម៉ូតូ ជាដើម​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខណ្ឌដង្កោ ក៏បាន​ជូនដំណឹង​រួចរាល់​ហើយ​ដែរ ថា ផ្លូវ​មួយ​នេះ ត្រូវបាន​ផ្អាក​ធ្វើចរាចរ​ទាំងស្រុង​ជា​បណ្តោះអាសន្ន រហូតដល់​មានការ​ជូនដំណឹង​សាជាថ្មី ។

​អ្វី​ដែលជា​បញ្ហា​ប្រឈម គឺ អ្នក​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​លំនៅឋាន ធ្វើ​នៅ​សង្កាត់​មួយចំនួន ដូចជា សង្កាត់​រលួស សង្កាត់​សាក់​សំពៅ និង សង្កាត់​គង​ន​យ ជាដើម​ត្រូវ​ស្វែងរក​ផ្លូវ​វៀង យ៉ាង​ឆ្ងាយ​នាំអោយមាន​ការពិបាក​យ៉ាងខ្លាំង​។​

​ទោះបីយ៉ាងណា នេះ​ជា​គ្រោះធម្មជាតិ ជំនន់​ទឹកភ្លៀង ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏បាន​ជួយ​ដោះស្រាយ​បញ្ហា​នេះ យ៉ាង​សស្រាក់សស្រាំ ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

រដ្ឋបាល​ខេត្តសៀមរាប ចែក​ម...

ដោយៈ បាយ័ន/សៀមរាបៈ នៅវេលា...

ទេសាភិបាល​ធនាគារជាតិ​ចូលរ...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

រដ្ឋបាល​ខេត្តសៀមរាប ដាក់​...

ដោយៈ បាយ័ន/សៀ​បរាបៈ តាម​អ...