ដោយ: គ្រញូង / បាត់ដំបង: នៅក្នុងបរិវេណវត្តក្បាលថ្នល់ ឃុំព្រៃខ្ពស់ កាលពីព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០២០ មានពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២០០គ្រួសារ មកពី១០ភូមិក្នុងឃុំព្រៃខ្ពស់ ស្រុកបវេល បានមកទទូលអំណោយពីលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបវេល អមដំណ់រដោយលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង។
អំណោយរបស់ក្រុមការងារថ្នាក់ជាតចុះជួយស្រុកបវេល រួមមាន៖ អង្ករ២៥ គីឡូក្រាម មី១កេស ទឹកសុទ្ធ ១យួរ ទឹកស៊ីអ៊ីវ ១យួរ សៀង៣ដប និងថ្មាំពេទ្យ ១ ចំនួន(សំរាប់មួយគ្រួសារៗ) និងប្រគេនទេយ្ទានមួយចំនួនដល់ព្រះសង្ឃផងដែរ។ ក្នុងនោះ ក៏មានលក្រុមគ្រូពេទ្យផ្តល់ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផងដែរ៕ ល