រាជធានី​ភ្នំពេញ​នឹងមាន​ស្ពាន​ឆ្លងទន្លេ​២​កន្លែង​ទៀត ពី​ផ្លូវជាតិ​លេខ​១​ទៅកាន់​កោះនរា និង​ពី​កោះនរា ទៅ​កោះ​ពេជ្រ​

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ គម្រោង​សាងសង់​ស្ពានបេតុង​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ឆ្លងកាត់​គម្រោង​អភិវឌ្ឍន៍​កោះនរា ទៅកាន់​ផ្លូវជាតិ​លេខ​១ ដែល​ត្រូវចំ​ណោ​យ​លុយ​ក្នុង​ការសាងសង់​រាប់សិប​លាន​ដុល្លារ​សហរដ្ឋអាមេរិក គ្រោង​នឹងធ្វើ​ពិធី​ក្រុង​ពាលី​សូម​ម្ចាស់​ទឹក​ម្ចាស់​ដី​តាមបែប​សាសនា ដើ​ម្បិ​បើក​ការដ្ឋាន​សាងសង់​នៅ​រសៀល​ថ្ងៃ​២៥​តុលា​នេះហើយ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រែង អភិបាល​រាជធានី​ភ្នំពេញ​។

​បើ​មិន​មានការ​ប្រែល​ប្រួល​ទេ នៅ​ព្រឹក​ថ្ងៃស្អែក​ទី​២៦​តុលា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបើកការដ្ឋាន​ស្ពាន​ទាំង​២​នេះ ដែលមាន​ទីតាំងនៅ​ភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា គម្រោង​សាងសង់​ស្ពានបេតុង​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ឆ្លងកាត់​គម្រោង​អភិវឌ្ឍន៍​កោះនរា ទៅកាន់​ផ្លូវជាតិ​លេខ​១៖

១-​អំពី​គម្រោង​សាងសង់​ស្ពាន​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ទៅកាន់​គម្រោង​អភិវឌ្ឍន៍​កោះនរា​ប្រវែង​សរុប ៨២៤​ម៉ែត្រ ទទឹង ២៤.៥​ម៉ែត្រ​បណ្តោយ​ស្ពានបេតុង​អារ​មេ ប្រវែង ៤៨៣​ម៉ែត្រ សសរស្ពាន​មាន​គម្លាត ២០​ម៉ែត្រ​+២១​ម៉ែត្រ​+១០៨​ម៉ែត្រ​+១៨០​ម៉ែត្រ​+១០៨​ម៉ែត្រ​+២៣​ម៉ែត្រ​+២៣​ម៉ែត្រ​។ ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​ត្រើយ​ខាង​កោះ​ពេជ្រ ប្រវែង ២៤៩​ម៉ែត្រ​។ ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​កោះនរា ប្រវែង ៩២​ម៉ែត្រ ។ ជា​ស្ពាន​ចរាចរ​ទ្វេរ​ទិស មាន​គន្លង​សម្រាប់​រថយន្ត​ចំនួន ២​ទៅ និង​គន្លង​ចំនួន​២​មក ដែល​១​គន្លង​មាន​ទទឹង ៣.២៥​ម៉ែត្រ និង​មាន​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​ចំនួន ១​ទៅ និង​គន្លង​ចំនួន ១​មក ដែលមាន​ទទឹង ១.២៥​ម៉ែត្រ​សងខាង​។ ល្បឿន​សុវត្ថិភាព ៤០​គីឡូម៉ែត្រ​/​ម៉ោង ជម្រាល​ទទឹង​ស្ពាន ២% ។ សសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​កំពស់ ៦០​ម៉ែត្រ គិតពី​ផ្ទៃ​តួ​ស្ពាន​ទៅលើ​អាកាស​។ សសរស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​មាន​ចំនួន ២ ដែល​សសរស្ពាន​នីមួយៗ​ប្រើប្រាស់​គ្រឹះ​ខួង​ខំ​នួន ១៨​ដើម មាន​ទំហំ​អង្កត់ផ្ចិត ២​ម៉ែត្រ គ្រឹះ​ខួង​សសរ​ទី​១​មាន​ជម្រៅ ៥៩.៤០​ម៉ែត្រ និង​សសរ​ទី​២​មាន​ជម្រៅ ៧៣.៤០​ម៉ែត្រ​។ ផ្នែក​ខាង​កោះ​ពេជ្រ​មាន​សសរ​ចំនួន ៣ និង​ផ្នែក​ខាង​កោះនរា​មាន​សសរ​ចំនួន ៣​។ ជើងតាង​ស្ពាន​មាន​ទំហំ​២៤.៣​ម៉ែត្រ​x១៧.៧​ម៉ែត្រ​x៤.៥​ម៉ែត្រ​។ កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ៨​ម៉ែត្រ​នៅ​រដូវវស្សា​នីវ៉ូទឹក​ខ្ពស់បំផុត កំពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ១៨​ម៉ែត្រ នៅ​រដូវប្រាំង​នីវ៉ូទឹក​ទាប​បំផុត ។ គម្លាត​ពីស​រសរ​ស្ពាន​ខ្សែកាប មាន​ប្រវែង ១៨០​ម៉ែត្រ​។ សសរស្ពាន​ខ្សែកាប​នីមួយៗ​មាន​ខ្សែកាប​ចំនួន​១​ជួរ ១៦​ដើម​សងខាង ក្នុង​១​ដើម​មានភ្ជាប់​ខ្សែកាប​តូចៗ​ពី ២៧​ដើម ទៅ​៣១​ដើម ដែលមាន​អង្កត់​ផ្ចឹ​ត ១៥.២​មី​លី​ម៉ែត្រ សសរស្ពាន​ខ្សែកាប​ទាំង​២ មាន​ឆ្លាក់​ចម្លាក់​រចនាបទ​ខ្មែរ​។ មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ស្ព្ពា​ន រៀបចំ​បណ្តាញ​លូ​អម​សងខាង​ផ្លូវ​ក្បាលស្ពាន ដាក់​ស្លាក​សញ្ញា​ចរាចរ និង​លាប​គំនូសចរាចរ​។ គម្រោង​ចំណាយ​សាងសង់ ៣៨.០០០.០០០​ដុល្លា​អាមេរិក​។ រយៈពេល​សាងសង់ ៣៥​ខែ​។ សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជា OCIC​។​

២-​អំពី​គម្រោង​សាងសង់​ស្ពានបេតុង​អារ​មេ​ត​ភ្ជាប់​ពី​កោះនរា ទៅ​ផ្លូវជាតិ​លេខ ១ បណ្តោយ​ស្ពាន​សរុប​ប្រវែង ៦០​ម៉ែត្រ ទទឹង​ស្ពាន ២១​ម៉ែត្រ បណ្តោយ​ស្ពានបេតុង ៤៥​ម៉ែត្រ ផ្លូវ​គល់ស្ពាន​សងខាង ១៥​ម៉ែត្រ​រយៈពេល​សាងសង់ ១២​ខែ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...