Home ព័ត៌មានជាតិ សង្គម ទេសរដ្ឋមន្ត្រ...

ទេសរដ្ឋមន្ត្រី ឆាយ ថន ចុះសួរសុខទុក្ខ ចែក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ចំនួន​១០​ឃុំ ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​

ដោយ: មុនីរ័ត្ន / ភ្នំពេញៈ លោក​កិត្តិ​សេដ្ឋ​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ស្ពឺ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ចំនួន​១០​ឃុំ ក្នុងភូមិ​សាស្ត្រ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដោយមាន​ការអញ្ជើញ​ចូលរួម​ព​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ លោក រិ​ន វីរៈ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងផែនការ និង​ជា​ប្រធាន​ការងារ​ចុះជួយ​ស្រុក​សំរោង​ទង ជា​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ស្ពឺ និង​តំណាង​គ្រួសារ​រងគ្រោះ​ចំនួន​១៧០​គ្រួសារ នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ ។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​លើកឡើងថា គ្រប់​កាលៈទេសៈ​នៃ​ប្រទេសជាតិ​ជួប​ការលំបាក ទុក​លំបាករ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​គឺជា​ទុក​លំបាក​របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ នៃ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ទុក​លំបាក​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងមូល ជាពិសេស​ជា​ទុក​លំបាក​របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផ្ទាល់​តែម្តង ។

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​បន្តថា ក្នុងថ្ងៃនេះ លោក​ពិត​ជាមាន​សេចក្តី​រីករាយ​ជា​ក្រៃលែង​ដែល​បានមក​ចូលរួម​ជួប​បងប្អូន​ប្រជាពលរដ្ឋ សូម​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែលជា​និច្ច​ជា​កាល លោក​តែងតែ​នឹង​រលឹក និង​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​ទាំងអស់ ជាក់ស្តែង​ក្នុងថ្ងៃនេះ​។ ក្នុងនាម​លោក​និង​ក្រុមការងារ​ទាំងអស់ បាន​ពាំ​នាំមក​នូវ​ការឧបត្ថម្ភ​មួយចំនួន​ដើម្បី​ជាការ​សម្រួល​ដល់​ទុក្ខលំបាក​របស់​បងប្អូន ហើយ​ឆ្លៀតឱកាស​នេះ ឯកឧត្តម​សូម​ថ្លែង​នូវ​អំណរគុណ​ដល់​សប្បុរស​ជន​ទាំងអស់ ដែល​តែងតែមាន​សន្តាន​ចិត្ត រួបរួមគ្នា បរិច្ចាគ​ធនធាន រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ស្មារតី​ជាតិខ្មែរ​តែមួយ​។​

​ក្នុងឱកាស​នេះដែរ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​អញ្ជើញ​ចែក​អំណោយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ចំនួន​១៧០​គ្រួសារ ដោយ​មួយ​គ្រួសារៗ ទទួលបាន អង្ករ ២៥​គីឡូក្រាម​, មី ១​កេស​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, ប្រេងឆា និង​ថវិកា​ចំនួន ២​ម៉ឺន​រៀល ក្នុង​នេះដែរ អំណោយ​ចំនួន​១០០​គ្រួសារ ។

​សូមបញ្ជាក់​ផងដែរ​ថា ក្នុងភូមិ​សាស្ត្រ​ស្រុក​សំរោង​ទង ក៏ដូចជា​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ពិសេស​ភាគ​ខាងជើង​នៃ​ភូមិសាស្ត្រ​ខេត្ត ទឹកភ្លៀង​បាន​ធ្លាក់​យ៉ាងគំហុក​ជាច្រើន​ថ្ងៃ ចាប់ពី​ចុងខែ​កញ្ញា រហូតមកដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០ ទំនប់ អាង ប្រឡាយ អូរ ស្រះ​ត្រពាំង ស្ទឹង​ព្រែក​ត្នោត ត្រូវបាន​ពេញប្រៀប​ដោយ​បរិមាណ​ទឹកភ្លៀង លុះដល់​ថ្ងៃទី​១២ ខែតុលា រហូតដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​កន្លងទៅ ទឹក​ចាប់ផ្តើម​លិចលង់ ពី​តិច​ទៅ​ច្រើន ទៅលើ​ភូមិ​ដី​លំនៅដ្ឋាន ផ្ទៃដី​ស្រែចំការ ចំនួន​១០​ឃុំ លើ​១៥​ឃុំ និង​៥៥​ភូមិ លើ​២៩៤​ភូមិ របស់​ស្រុក​សំរោង​ទង ដែល​បង្កឱ្យមាន​ផលប៉ះពាល់ និង​ខូចខាត​លំនៅដ្ឋាន សន្ទូង ដំណាំ និង​ហេដ្ឋារចនាសម្ព័ន្ធ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​ម៉ាឡេស៊ី​ទិញ​វ...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...

រដ្ឋបាល​ខណ្ឌ​កំបូល ត្រួតព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...

ពួក​អ្នក​ប្រឆាំង​តវ៉ា​ថៃ ...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...