ដោយ: តារារិទ្ធ / ភ្នំពេញ: សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ពីផ្លូវជាតិលេខ ១ ទៅតំបន់អភិវឌ្ឍន៍កោះនរានិងពីកោះនរាទៅទីក្រុងរណបកោះពេជ្រនៅព្រឹកថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ។

ស្ពានបេតុងខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរាទៅកាន់ផ្លូវជាតិលេខ ១ ។
១.គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រទៅកាន់គម្រោងអភិ វឌ្ឍន៍កោះនរាមានប្រវែងសរុប៨២៤ ម៉ែត្រ ទទឹង ២៤.៥ម៉ែត្រ។ បណ្តោយស្ពាន បេតុងអារមេប្រវែង ៤៨៣ម ។ ផ្លូវតភ្ជាប់ក្បាល ស្ពានត្រើយខាងកោះពេជ្រប្រវែង ២៤៩ ម៉ែត្រ ។ ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរាប្រវែ ង ៩២ម៉ែត្រ ។ជាស្ពានចរាចរទ្វេរទិសមាន គន្លងសម្រាប់រថយន្តចំនួន២ទៅនិងគន្លងចំនួន២មកដែល១គន្លងមានទទឹ ង៣.២៥ ម៉ែត្រនិងមានគន្លងសម្រាប់ទោ ចក្រយានយន្តចំនួន១ទៅនិងគន្លងចំនួន ១មកដែល មានទទឹង១.២៥ ម៉ែត្រសង ខាង។ជម្រាលទទឹងស្ពាន ២%។ សសរសម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម៉ែត្រ គិតពីផ្ទៃតួស្ពានទៅ លើអាកាស ។ កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន៨ម៉ែត្រនៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត ។កំពស់អតិ បរមានាវាឆ្លងកាត់ក្រោមស្ពាន១៨ម៉ែត្រនៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត។គម្រោងចំណា យសាងសង់៣៨លានដុល្លាអាមេរិក។រយៈ ពេលសាងសង់ ៣៥ខែ។

២-អំពីគម្រោងសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១ប ណ្តោយស្ពានសរុបប្រវែង៦០ម៉ែត្រ,ទទឹងស្ពាន២១ម៉ែត្រ។បណ្តោយស្ពានបេតុង ៤៥ ម៉ែត្រ ។ ផ្លូវគល់ស្ពានសងខាង១៥ ម៉ែត្រ។ រយៈពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។
នៅពេលសាងសង់រួចស្ពាននេះនឹងចូលរួមចំណែកជួយកាត់បន្ថយការកកស្ទះនៅស្ពា នព្រះមុនីវង្សបានមួយកម្រិតធំ។

គួរបញ្ជាក់ថាក្រុមហ៊ុន OCIC គ្រោងនឹងសា ងសងទីក្រុងរណបថ្មីលើផ្ទៃដីជាង១០០ហិកតា ស្ថិតនៅតាមដងទន្លេចាកចេញពីតំបន់កោះនរាទៅកាន់ស្រុកកៀនស្វាយខេត្តកណ្តាល។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ដូចទីក្រុងកោះពេជ្រនាពេលបច្ចុ ប្បន្នដោយមានការសាងសង់ស្ពានដើម្បីសម្រួលដល់ការធ្វើដំណើរកំសាន្ដនៅទី នោះផងដែរ។ ទីក្រុងរណបថ្មីនេះនឹងត្រូវចាក់ខ្សាច់បំពេញនៅតាមជួរមាត់ទន្លេចាប់ ពីតំបន់កោះនរាអូសស្របតាមទន្លេតូចឆ្ពោះទៅស្រុកកៀនស្វាយខេត្តកណ្តាល៕ ល

