Home ព័ត៌មានជាតិ សន្តិសុខ ១៧៨​ថ្ងៃ​៖ មន...

១៧៨​ថ្ងៃ​៖ មនុស្ស ៧២០​ស្លាប់ និង​របួស ២២២៦​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែតុលា ថា គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល ១៧៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន ១៤៥១​លើក ស្លាប់​មនុស្ស​ចំនួន ៧២០​នាក់ របួស​ចំនួន ២២២៦​នាក់ ក្នុងនោះ​របួសធ្ងន់ ១៣៣៦​។ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ កើតឡើង ៨​លើក ស្លាប់ ៦​នាក់ របួស ៦​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន ៥​នាក់ និង​ស្រាល ១​នាក់​។​

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បន្តទៀតថា សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១៧៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ១៩៧៨៦៨​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៤៦២២៥​គ្រឿង និង​រថយន្ត​មាន​ចំនួន ៥១៦៤៣​គ្រឿង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...