ដោយៈ​រ៉ូ​ហ្សា​/​ភ្នំពេញៈក្លិប​កីឡាវាយកូនឃ្លីលើតុ​នៃ​ក្រសួងមហាផ្ទៃ​ដណ្តើម​មេដាយ​គ្រង​​​តំណែង​ជើងឯក​ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​លើក​ទី​១ ប្រចាំឆ្នាំ​២០២០ គិត​ត្រឹម​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​នៅ​ទីស្នាក់ការ​សហព័ន្ធ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ក្លិប​កីឡាវាយកូនឃ្លីលើតុ​ក្នុង​ឱ​កាល​ពិធី​បិទ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជ្រើសរើស​ជើង​ឯក​ថ្នាក់ជាតិ និង ពានរង្វាន់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​លើក​ទី​១​ប្រចាំ​ឆ្នាំ​២០២០​នា​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ ដោយមាន​អញ្ជើញ​ចូលរួម​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា និង អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​។​

ក្រសួងមហាផ្ទៃ​គ្រង​តំណែង​ជើង​ឯក​​ការប្រកួត​កីឡាវាយកូនឃ្លីលើ​តុ​​​​​ថ្នាក់ជាតិ​និង​ពានរង្វាន់​សហព័ន្ធ​លើក​ទី​១
ក្រសួងមហាផ្ទៃ​គ្រង​តំណែង​ជើង​ឯក​​ការប្រកួត​កីឡាវាយកូនឃ្លីលើ​តុ​​​​​ថ្នាក់ជាតិ​និង​ពានរង្វាន់​សហព័ន្ធ​លើក​ទី​១

​ក្លិប​កីឡាវាយកូនឃ្លីលើតុ​ក្រសួងមហាផ្ទៃ​ដណ្តើម​មេដាយ​សរុប​ចំនួន​១៩​គ្រឿង​ក្នុងនោះ​មេដាយមាស​ចំនួន​៧​គ្រឿង មេដាយប្រាក់​៦​គ្រឿង និង​មេដាយសំរិទ្ធ​៦​គ្រឿង ហើយ​ក្លិប​កីឡាវាយកូនឃ្លីលើតុ​ស៊ី​ធី​ស្ព​ត (​ច្បារអំពៅ​)​ទទួលបាន​មេដាយមាស​១​គ្រឿង ក្លិប​កីឡាវាយកូនឃ្លីលើតុ​សន្ធ​រ​មុខ​ថ្មី​ទទួលបាន​មេដាយ​៥​គ្រឿង​ក្នុងនោះ​មេដាយប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​៤​គ្រឿង​។​ ចំណែកក្លិប​កីឡាវាយកូនឃ្លីលើតុ​ឌីណាមិច​ទទួល បាន​មេដាយ​២​គ្រឿង​ក្នុងនោះ​មេដាយប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​១​គ្រឿង​។ ដោយ ឡែក​ក្លិប​កីឡាវាយកូនឃ្លីលើតុ​ALL Star អនុវិទ្យាល័យ ពោធិចិនតុង ខេត្តកំពត និង​អគ្គនាយកដ្ឋាន​អត្ត​សញ្ញា​កម្ម​ទទួលបាន​មេដាយ​មេដាយសំរិទ្ធ​១​គ្រឿង​ដូចគ្នា​៕​/R