Home ព័ត៌មានអន្តរជាតិ ប្រធានាធិបតីត...

ប្រធានាធិបតីតួកគីផ្គើនអាម៉េរិកឱ្យប្រញាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសគាត់

ប្រែសម្រួល : កញ្ញាដាលីស/អង់ការ៉ា,តួកគី ៖ ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន បានរំអុកឱ្យសហរដ្ឋអាម៉េរិកប្រញាប់ដាក់ទណ្ឌកម្ម លើប្រទេសរបស់លោក ខណៈធ្វើការវាយប្រហារផ្ទាល់ខ្លួនលើកទី ២ កាលពីថ្ងៃអាទិត្យទី២៥តុលាទៅលើប្រធានាធិបតីបារាំងលោក អេមម៉ានូអែល ម៉ាក្រុង ផងដែរ។

ថ្លែងមួយថ្ងៃបន្ទាប់ពីគាត់លើកឡើងថាលោកម៉ាក្រុងគួរតែទៅពេទ្យព្យាបាលជំងឺផ្លូវចិត្តដោយសារតែទស្សនៈរបស់គាត់លើសាសនាអ៊ីស្លាមនិងអ៊ីស្លាមជ្រុលនិយម លោកអឺដូហ្គានបានបង្កើនការវាយប្រហារដោយពាក្យសម្តីទៅលើពួកអ្នករិះគន់ជាជនបរទេស។

ដោយសំដៅទៅលើការព្រមានរបស់សហរដ្ឋអាម៉េរិកសម្រាប់តួកគីកុំឱ្យពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះលើតំបន់ណាហ្គ័រណូការ៉ាបាក់ ដែលទីក្រុងអង់ការ៉ាគាំទ្រ អាស៊ែបៃហ្សង់ប្រឆាំងនឹងកងកម្លាំងជនជាតិភាគតិចអាមេនី លោកអឺដូហ្គាននិយាយថា “មិនថាអ្នកឯងចង់ដាក់ទណ្ឌកម្មអ្វីនោះទេ ដាក់ឱ្យលឿនទៅកុំអែអង់”។

មេដឹកនាំតួកគីរូបនេះក៏បានលើកឡើងពីការគំរាមកំហែងនៃការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនផងដែរ បន្ទាប់ពីប្រទេសតួកគីបានសាកល្បងប្រព័ន្ធ​ការពារដែនអាកាស S-400 ដែលផលិតដោយរុស្ស៊ី។ ការទិញនេះត្រូវគេមើល​ឃើញថា​តួកគីបានបោះបង់ចោលនូវកម្មវិធីយន្តហោះចម្បាំងបំបាំងកាយ F-35 ផលិតដោយអាម៉េរិក។

លោកអឺដូហ្គានបានប្រាប់សមាជបក្សកាន់អំណាចតាមកញ្ចក់ទូរទស្សន៍នៅទីក្រុងម៉ាឡាតយ៉ា នៅភាគខាងកើតថា “យើងឈានជើងទៅរកយន្តហោះ F-35 អ្នកឯងគំរាមយើង។ អ្នកឯងនិយាយថា បញ្ជូន S-400 ត្រឡប់ទៅប្រទេស​រុស្ស៊ីវិញភ្លាម។ យើងមិនមែនជារដ្ឋកុលសម្ព័ន្ធទេ។ យើងជាប្រទេសតួកគី”។

ជម្លោះជុំវិញប្រព័ន្ធ S-400 ដែលណាតូនិយាយថាបង្កការគំរាមកំហែង​ដល់សម្ព័ន្ធមិត្តយោធានិងជាពិសេសបង្កគ្រោះថ្នាក់ដល់អាថ៌កំបាំងបច្ចេកទេសរបស់យន្តហោះ F-35 ស្ថិតក្នុងចំណោមជម្លោះថ្មីៗរវាងតួកគីនិងសម្ព័ន្ធមិត្តណាតូមួយចំនួន។

ជម្លោះទាំងនោះរួមមានការរុករករ៉ែប្រេងនិងឧស្ម័ននៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើត ដែលបង្កការគំរាមផ្ទុះជម្លោះប្រដាប់អាវុធជាមួយក្រិក ក៏ដូចជាជំហររបស់តួកគីនៅ​ស៊ីរី កន្លែងដែលប្រទេសនេះដាក់គោលដៅកម្ចាត់ក្រុមឧទ្ទាមឃឺដ ដែលជាសម្ព័ន្ធមិត្ត​របស់​អាម៉េរិក៕/Ha

លោកអឺដូហ្គានរំអុកអាម៉េរិកឱ្យប្រញាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើតួកគី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...