Home កីឡា រ៉ូណាល់ឌីញ៉ូត...

រ៉ូណាល់ឌីញ៉ូតេស្តវិជ្ជមានកូវីដ១៩

ប្រែសម្រួល : កញ្ញាដាលីស/សៅប៉ូឡូ៖ អតីតខ្សែប្រយុទ្ធប្រេស៊ីល រ៉ូណាល់ឌីញ៉ូ ហ្គូឆូ និយាយថា គាត់តេស្តវិជ្ជមានកូវីដ១៩ និង កំពុងបង្ខាំងខ្លួនឯងដាច់ពីគេ។

អតីតកីឡាករ Barcelona និង PSG រូបនេះបានស្ថិតនៅទីក្រុងបេឡូហូរីហ្សូន កន្លែងដែលគាត់លេងបាល់ឱ្យក្លិបក្នុងស្រុកឈ្មោះ Atletico Mineiro នៅពេលគាត់តេស្តវិជ្ជមាន។

ម្ចាស់ជ័យលាភីពានរង្វាន់កីឡាករឆ្នើមរបស់ហ្វីហ្វាពីរសម័យរូបនេះបានសរសេរនៅលើ Instagram កាលពីថ្ងៃសៅរ៍ទី២៤តុលាថា “ខ្ញុំបានមកដល់ទីក្រុងបេឡូហូរីហ្សូនម្សិលមិញ ខ្ញុំបានធ្វើតេស្តរកកូវីដ១៩ ខ្ញុំតេស្តវិជ្ជមាន ខ្ញុំសុខសប្បាយជាធម្មតា និងពុំមានរោគសញ្ញាទេ”។

អតីតកីឡាករ AC Milan, Flamengo និង Gremio រូបនេះនិយាយថា គាត់នឹងបន្តស្នាក់នៅសណ្ឋាគាររហូតដល់ជំងឺជាសះស្បើយ។

កីឡាករដ៏មានមន្តស្នេហ៍រូបនេះបានចំណាយពេលជាប់គុកមួយខែនៅប៉ាហ្គារ៉ាយជាមួយបងប្រុសរបស់គាត់ និងអ្នកចាត់ការទូទៅក្រុមហ៊ុនម្នាក់ទៀតកាលពីដើមឆ្នាំនេះ ពីបទចូលប្រទេសគេដោយកាន់លិខិតឆ្លងដែនក្លែងក្លាយ៕

រ៉ូណាល់ឌីញ៉ូកើតកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​ជំនាញ ទទូច​ជាថ្មី...

ដោយៈ សុ​ផានី​តា / កោះកុងៈ...

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​ម៉ាឡេស៊ី​ទិញ​វ...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...