Home ព័ត៌មានជាតិ អប់រំ មិនមានករណីជាស...

មិនមានករណីជាសះស្បើយ និងមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីទេនៅថ្ងៃទី២៦ តុលា នេះ

ដោយ:វិវឌ្ឍន៍/ភ្នំពេញ:ដោយយោងតាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល ថា គិតត្រឹមម៉ោង ០៧:០០ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា គឺមិនមានករណីជាសះស្បើយ និងមិនមានករណីវិជ្ជមានថ្មីដែរ។

សូមបញ្ជាក់ថា​ ស្ថានភាពជំងឺកូវីដ ១៩ នៅទូទាំងប្រទេសកម្ពុជាមានចំនួន​អ្នកព្យាបាលជាសះស្បើយសរុប ២៨៣នាក់ (ស្មើនឹង ៥៨,៦១% ធៀបនឹងចំនួន អ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រី ៥៧នាក់ និងបុរស ២២៦នាក់។ អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៨៧នាក់ (ស្រ្តី ៥៨នាក់ និងបុរស ២២៥នាក់) ។ អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន ៤នាក់ (បុរសជនជាតិខ្មែរ១នាក់ ស្រ្តីជនជាតិខ្មែរ ១នាក់ បុរសជនជាតិប៉ូឡូញ ១នាក់ និងបុរសជនជាតិបារាំង ១នាក់) ៕/R/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...