ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: អំណោយមនុស្សធម៌របស់ប្រជាជនជប៉ុនជាសម្ភារៈប្រើប្រាស់សម្រាប់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាកងារអភិវឌ្ឍន៍អន្តរជាតិជប៉ុនចាយកា(JICA) បានទៅដល់ខេត្តបន្ទាយមានជ័យហើយ។

គណៈកម្មាធិការគ្រប់ក្រងគ្រោហមហន្តរាយថ្នាក់កណ្តាល ដែលទទួលអំណោយនេះពីស្ថានទូតជប៉ុន ក៏បាននាំទៅប្រគល់ថ្នាក់ខេត្ត កាលពីរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០២០។
លោកទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានប្រគល់អំណោយនោះទៅជូនលោក អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពន្ទាយមានជ័យ។

អំណោយមនុស្សធម៌រួមមាន សម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់ខេត្តបន្ទាយមានជ័យ ដើម្បីទុកជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ដែលរួមមាន៖ តង់វែង៤៦តង់, តង់ដេក៦៣កេះ គុណ២ ស្មើ២៦តង់, ភួយ១៦ដុំ គុណ៣០ ស្មើ៤៨០ភួយ, កំរាលដេក៥០កេះ គុណ១០ ស្មើ៥០០ កំរាល, ដុំព្រីភ្លើង២ដុំ, ម៉ាស៊ីនភ្លើង២គ្រឿង, ស្នប់ចម្រោះទឹក១០, ធុងទឹក១០លីត្រ ២កេះ គុណ៥០ ស្មើ១០០ធុង។
លោក អ៊ុ រាត្រី ក្នុងនាមប្រជាពលរដ្ឋនិងរដ្ឋបាលខេត្ត ក៏ដូចគណៈកម្មាធិការខេត្តគ្រប់គ្រង់គ្រោហមហន្តរាយខេត្តសូមគោរពថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានផ្ដល់ជំនួយទាំងអស់នេះ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តបន្ទាយមានជ័យ៕ ល
