ដោយ: តារារិទ្ធ / ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេលើបាសាក់ពីផ្លូវជាតិលេខ ១ ទៅតំបន់អភិវឌ្ឍន៍កោះនរានិងពីកោះនរាទៅទីក្រុងរណបកោះពេជ្រនៅព្រឹកថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២០។
ស្ពានបេតុងខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរាទៅកាន់ផ្លូវជាតិលេខ ១ ។
១.គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រទៅកាន់គម្រោងអភិ វឌ្ឍន៍កោះនរាមានប្រវែងសរុប៨២៤ ម៉ែត្រ ទទឹង ២៤,៥ម៉ែត្រ។ បណ្តោយស្ពានបេតុងអារមេប្រវែង ៤៨៣ម៉ែត្រ។ ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រប្រវែង ២៤៩ ម៉ែត្រ ។ ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរាប្រវែ ង ៩២ម៉ែត្រ ។ជាស្ពានចរាចរទ្វេទិសមាន គន្លងសម្រាប់រថយន្តចំនួន២ទៅនិងគន្លងចំនួន២មកដែល១គន្លងមានទទឹ ង៣,២៥ ម៉ែត្រនិងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន១ទៅនិងគន្លងចំនួន១មកដែល មានទទឹង១,២៥ ម៉ែត្រសងខាង។ជម្រាលទទឹងស្ពាន ២%។ សសរសម្រាប់ព្យួរខ្សែកាបមានកម្ពស់ ៦០ម៉ែត្រ គិតពីផ្ទៃតួស្ពានទៅលើអាកាស ។ កម្ពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន៨ម៉ែត្រនៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត។ កម្ពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន១៨ម៉ែត្រនៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត។គម្រោងចំណាយសាងសង់៣៨លានដុល្លាអាម៉េរិក។រយៈពេលសាងសង់ ៣៥ខែ។
២-អំពីគម្រោងសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរាទៅផ្លូវជាតិលេខ១បណ្តោយស្ពានសរុបប្រវែង៦០ម៉ែត្រ,ទទឹងស្ពាន២១ម៉ែត្រ។បណ្តោយស្ពានបេតុង ៤៥ ម៉ែត្រ ។ ផ្លូវគល់ស្ពានសងខាង១៥ ម៉ែត្រ។រយៈពេលសាងសង់ ១២ខែ និងចំណាយថវិកា ១.៦០៦.៣៥៣ដុល្លាអាម៉េរិក។
នៅពេលសាងសង់រួចស្ពាននេះនឹងចូលរួមចំណែកជួយកាត់បន្ថយការកកស្ទះនៅស្ពានព្រះមុនីវង្សបានមួយកម្រិតធំ។
គួរបញ្ជាក់ថា ក្រុមហ៊ុន OCIC គ្រោងនឹងសាងសង់ទីក្រុងរណបថ្មីលើផ្ទៃដីជាង១០០ហិកតា ស្ថិតនៅតាមដងទន្លេ ចាកចេញពីតំបន់កោះនរាទៅកាន់ស្រុកកៀនស្វាយខេត្តកណ្តាល។ គម្រោងនេះ នឹងត្រូវរៀបចំអភិវឌ្ឍន៍ដូចទីក្រុងកោះពេជ្រ នាពេលបច្ចុប្បន្ន ដោយមានការសាងសង់ស្ពាន ដើម្បីសម្រួលដល់ការធ្វើដំណើរកម្សាន្ដនៅទីនោះផងដែរ។ ទីក្រុងរណបថ្មីនេះនឹងត្រូវចាក់ខ្សាច់បំពេញនៅតាមជួរមាត់ទន្លេចាប់ ពីតំបន់កោះនរាអូសស្របតាមទន្លេតូចឆ្ពោះទៅស្រុកកៀនស្វាយខេត្តកណ្តាល៕ ល/Ha