Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្...

នាយករដ្ឋមន្ត្រីប៉ាគីស្ថានចោទលោកម៉ាក្រុងថាវាយប្រហារលើសាសនាអ៊ីស្លាម

ប្រែសម្រួល: កញ្ញាដាលីស/ប៉ាគីស្ថាន ៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក អ៊ីមរ៉ាន់ ខាន់ បានចោទប្រកាន់ប្រធានាធិបតីបារាំងលោក អេមម៉ានូអែល ម៉ាក្រុង កាលពីថ្ងៃអាទិត្យទី១៥តុលាពីបទ “វាយប្រហារលើសាសនាអ៊ីស្លាម” បន្ទាប់ពីមេដឹកនាំអឺរ៉ុបរូបនេះបានរិះគន់អ្នកកាន់សាសនាអ៊ីស្លាមនិងការពារការបោះពុម្ពផ្សាយរូបគំនូរជីវចល ដែលពិពណ៌នាអំពីព្យាការី ម៉ូហាម៉េត។

ការអត្ថាធិប្បាយរបស់លោកខាន់ធ្វើឡើងបន្ទាប់ពីសេចក្តីថ្លែងការណ៍របស់លោកម៉ាក្រុងកាលពីសប្តាហ៍មុន បន្ទាប់ពីគ្រូបង្រៀនជនជាតិបារាំងម្នាក់ត្រូវគេកាត់ក្បាលនៅក្បែរទីក្រុងប៉ារីសបន្ទាប់ពីគាត់បានបង្ហាញរូបតុក្កតាព្យាការីម៉ូហាម៉េតនៅក្នុងថ្នាក់រៀន ពេលគាត់កំពុងព្យាយាមពន្យល់អំពីសេរីភាពនៃការបញ្ចេញមតិ។

លោកម៉ាក្រុងនិយាយថា គ្រូបង្រៀន “ត្រូវគេសម្លាប់ព្រោះពួកអ៊ីស្លាមចង់បានអនាគតរបស់យើង”។

នៅក្នុងសារ Twitter ជាហូរហែ លោកខាន់និយាយថា សម្តីនេះនឹងសាបព្រោះការបែកបាក់គ្នា។

លោកខាន់សរសេរថា “នេះគឺជាពេលវេលាដែលប្រធានាធិបតីម៉ាក្រុងត្រូវជួយប៉ះប៉ូវព្យាបាលនិងបដិសេធកន្លែងទំនេរសម្រាប់ក្រុមជ្រុលនិយមជាជាងបង្កើតការបែកបាក់គ្នានិងការរើសអើងបន្ថែមទៀត ដែលចុងក្រោយនឹងច្បាស់ជានាំឱ្យមានភាពជ្រុលនិយមចៀសមិនរួចនោះឡើយ”។

លោកខាន់សរសេរទៀតថា “វាជារឿងអកុសលដែលគាត់បានជ្រើសរើសលើកទឹកចិត្តដល់ពួកអ៊ីស្លាមជ្រុលនិយមដោយវាយប្រហារទៅលើសាសនាអ៊ីស្លាមជាជាងក្រុមភេរវករ ដែលអនុវត្តអំពើហិង្សា មិនថាជាជនមូស្លីម ជនស្បែកសនិយមឬអ្នកមនោគមវិជ្ជាណាស៊ី”។

លោកម៉ាក្រុងបានបង្កឱ្យមានភាពចម្រូងចម្រាសរួចទៅហើយកាលពីដើមខែនេះនៅពេលដែលគាត់បាននិយាយថា “អ៊ីស្លាមគឺជាសាសនា ដែលកំពុងមានវិបត្តិនៅទូទាំងពិភពលោក”។

គ្រូជនជាតិបារាំងរូបនោះបានក្លាយជាគោលដៅនៃយុទ្ធនាការសម្អប់តាមអ៊ីនធឺណេតជុំជម្រើសនៃសម្ភារៈមេរៀនរបស់គាត់ ពោលគឺរូបភាពគំនូរជីវចលដូចគ្នាដែលបង្កឱ្យមានការវាយប្រហារបង្ហូរឈាមដោយខ្មាន់កាំភ្លើងអ៊ីស្លាមជ្រុលនិយមនៅលើការិយាល័យទស្សនាវដ្តីនាបែបចម្អកលែបខាយ Charlie Hebdo ដែលជាអ្នកបោះពុម្ពផ្សាយរូបនេះដំបូងគេនៅខែមករាឆ្នាំ ២០១៥ ។

ការគូររូបបែបចម្អកលើព្យាការីម៉ូហាម៉េតត្រូវបានហាមឃាត់ដោយសាសនាអ៊ីស្លាម។

ការពោលពាក្យប្រមាថគឺជាបញ្ហាធំបំផុតមួយនៅក្នុងប្រទេសប៉ាគីស្ថានអភិរក្សជ្រុល កន្លែងដែលជនណាហ៊ានប្រមាថអ៊ីស្លាមឬឥស្សរជនអ៊ីស្លាមអាចប្រឈមនឹងទោសប្រហារជីវិត។

លោកខាន់បាននិយាយថា “តាមរយៈការវាយប្រហារសាសនាអ៊ីស្លាមដោយមិនបានយល់ច្បាស់ពីសាសានានេះ ប្រធានាធិបតីម៉ាក្រុងបានវាយប្រហារនិងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ប្រជាជនមូស្លីមរាប់លាននាក់នៅអឺរ៉ុបនិងនៅទូទាំងពិភពលោក” ៕

លោកអ៊ីំមរ៉ាន់ ខាន់ ចោទលោកម៉ាក្រុងថាវាយប្រហារលើសាសនាអ៊ីស្លាម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...