Home ព័ត៌មានអន្តរជាតិ អាមេនីនិងអាស៊...

អាមេនីនិងអាស៊ែបៃហ្សង់ប្រកាសបទឈប់បាញ់ថ្មី ក្រោយផ្ទុះអាវុធ៤សប្តាហ៍

ប្រែសម្រួល : កញ្ញាដាលីស/យ៉េរ៉េវ៉ាន់, អាមេនី ៖ ការប្រយុទ្ធគ្នានៅតំបន់ណាហ្គ័រណូការ៉ាបាក់ បានបន្តកាលពីថ្ងៃអាទិត្យទី២៥តុលា ប៉ុន្តែអាមេនីនិងអាស៊ែបៃហ្សង់បានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តចំពោះដំណោះស្រាយដោយសន្តិវិធីនៃជម្លោះដែលមានអាយុរាប់ទសវត្សរ៍របស់ពួកគេនិងយល់ព្រមលើការប៉ុនប៉ងលើកទីបីក្នុងការបង្កើតបទឈប់បាញ់បន្ទាប់ពីមានអរិភាព ៤ សប្តាហ៍។

កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់គ្នាដែលចាប់ផ្តើមនៅម៉ោង ៨ ព្រឹកថ្ងៃចន្ទទី២៦តុលានេះត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋាភិបាលអាម៉េរិក អាមេនី និងអាស៊ែបៃហ្សង់។ បទឈប់បាញ់គ្នាចំនួនពីរលើកដែលសម្របសម្រួលដោយរុស្ស៊ី ក្នុងនោះមានបទឈប់បាញ់មួយកាលពីចុងសប្តាហ៍មុនបានដួលរលំភ្លាមៗបន្ទាប់ពីចូលជាធរមាន ដោយភាគីទាំងពីរនៅតែបន្តចោទប្រកាន់គ្នាទៅវិញទៅមកថារំលោភបទឈប់បាញ់។

រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ បាននិយាយនៅក្នុងសារ Twitter កាលពីយប់ថ្ងៃអាទិត្យថា សហរដ្ឋអាម៉េរិកបានសម្របសម្រួល “ការចរចាដ៏តឹងតែង” ហើយរដ្ឋមន្រ្តីការបរទេសអាមេនីលោកហ្សូរ៉ាប មេណាតសាកានយ៉ាន និងរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ែបៃហ្សង់លោកចេយុន បាយរ៉ាម៉ូវ បានប្តេជ្ញាអនុវត្តនិងគោរពតាមបទឈប់បាញ់ដែលចូលជាធរមាននៅថ្ងៃចន្ទនេះ។

លោកផមផេវនិយាយថា រុស្ស៊ីសហរដ្ឋអាម៉េរិកនិងបារាំង ដែលជាសហប្រធាននៃក្រុមចរចាហៅថា Minsk Group ដែលបង្កើតឡើងដោយអង្គការសន្តិសុខនិងសហប្រតិបត្តិការនៅអឺរ៉ុបដើម្បីសម្របសម្រួលជម្លោះនេះ ក៏បានចូលរួមនៅក្នុងកិច្ចពិភាក្សានេះផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក សហប្រធាននៃក្រុមនេះបាននិយាយថា ពួកគេនឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសអាមេនីនិងអាស៊ែបៃហ្សង់នៅទីក្រុងហ្សឺណែវនៅថ្ងៃព្រហស្បតិ៍ខាងមុខ “ដើម្បីពិភាក្សាគ្នា ឈានដល់កិច្ចព្រមព្រៀង និង ចាប់ផ្តើមអនុវត្ត … នូវរាល់ជំហានចាំបាច់ដើម្បីសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធីជុំវិញជម្លោះនៅតំបន់ណាហ្គ័រណូការ៉ាបាក់”។

តំបន់ណាហ្គ័រណូការ៉ាបាក់មានទីតាំងស្ថិតនៅក្នុងទឹកដីរបស់អាស៊ែបៃហ្សង់ប៉ុន្តែគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិចអាមេនី ដែលគាំទ្រដោយរដ្ឋាភិបាលអាមេនីចាប់តាំងពីសង្គ្រាមនៅទីនោះបានបញ្ចប់ក្នុងឆ្នាំ១៩៩៤។ ការប្រយុទ្ធគ្នាចុងក្រោយបង្អស់ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែកញ្ញា គឺជាប់ទាក់ទងនឹងការបាញ់កាំភ្លើងធំ គ្រាប់រ៉ុក្កែតនិងដ្រូន ដែលបានសម្លាប់មនុស្សរាប់រយនាក់នៅក្នុងការផ្ទុះអាវុធដ៏ធំបំផុតរវាងប្រទេសជិតខាងនៅតំបន់ខូខាសូសខាងត្បូងក្នុងរយៈពេលជាង២៥ឆ្នាំ៕

បទឈប់បាញ់ជាលើកទីបីចូលជាធរមាននៅថ្ងៃចន្ទនេះនៅតំបន់ណាហ្គ័រណូការ៉ាបាក់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពួក​អ្នក​ប្រឆាំង​តវ៉ា​ថៃ ...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

រថយន្ត​ក្រឡាប់ ពេល​ចុះ​ចំ...

ដោយៈ ស​រិ​ទ្ធ / កោះកុងៈ រ...

អ្នកនាំពាក្យ:ការបិទស្ថានទ...

ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោក...

ក្រោយ​ប្រកួត​ជាមួយ រ៉​យ ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...