Home ព័ត៌មានជាតិ សេដ្ឋកិច្ច ផ្អាក​រថយន្ត​...

ផ្អាក​រថយន្ត​ធុន​ធំ ឆ្លងកាត់​ផ្លូវ​ខេត្ត លេខ​២៥៦៣ ថ្មពួក​-​បឹង​ត្រកួន តែ​បើក​ចរាចរ​ផ្លូវជាតិ​លេខ​៥ ខេត្តបន្ទាយមានជ័យ វិញ​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ អាច​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ បាន​វិញ​ហើយ ហើយ​ភូមិសាស្ត្រ ខេត្តបាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និង​រាជធានី​ភ្នំពេញ ក៏បាន​ដែរ ។ នេះ​បើ​យោង​សេចក្តីជូនដំណឹង របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយ មានជ័យ ចុះ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​។ ក៏ប៉ុន្តែ ទន្ទឹមនឹងនេះ មន្ទីរ​សាធារណការ​ខេត្ត​នេះ ក៏បាន​ជូនដំណឹង ស្តីពី​ការផ្អាក​ចរាចរណ៍ បណ្តោះអាសន្ន យានយន្ត​ដឹកជញ្ជូន​ធុន​ធំ គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​ឆ្លងកាត់ តាមផ្លូវ​ខេត្ត លេខ ២៥៦៣ ពី​ទីរួមស្រុក​ថ្មពួក ដល់​បឹង​ត្រកួន ចាប់ពី​ថ្ងៃទី​២៥ តុលា នេះ​តទៅ​ដែរ​។​

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានចេញ​សេចក្តីជូនដំណឹង ចំនួន​ពីរ នៅក្នុង​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ តែមួយ​គឺៈ ទឺ​១. សេចក្តីជូនដំណឹង ស្តីពី​ការបើក​ឱ្យ​ចរាចរណ៍ យានយន្ត​ដឹកជញ្ជូន​ធុន​ធំ គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​ឆ្លងកាត់ តាម​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ចាប់ពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ​តទៅ (​នោះ​មកពី​ទឹកជំនន់​បាន​ស្រក​)​។ ទី​២. សេចក្តីជូន ដំណឹង ស្តីពី​ការផ្អាក​ចរាចរណ៍ បណ្តោះអាសន្ន យានយន្ត​ដឹកជញ្ជូន​ធុន​ធំ គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​ឆ្លងកាត់ តាមផ្លូវ​ខេត្ត លេខ ២៥៦៣ ពី​ទីរួមស្រុក​ថ្មពួក ដល់​បឹង​ត្រកួន ចាប់ពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ នេះ​តទៅ​។​

​ឯ​មូលហេតុ​ផ្អាក​នោះ គឺថា ក្រោយ​ស្ថានភាព​ទឹកជំនន់​ស្រក​ចុះ និង​ឈប់​ហូរ​កាត់ ផ្លូវ​ទាំងស្រុង​នោះ និង​ស្ពាន​មួយចំនួន បាន​ត្រូវ​ទឹក​ហូរ​ច្រោះ​ដី និង​ជើងទេរ​ក្បាលស្ពាន ដែល​អាច​បណ្តាលអោយ ខូចខាត​ក្បាលស្ពាន និង​បាក់ស្រុត​ទាំងស្រុង​។ ហេតុនេះ មន្ទីរ​សម្រេច​ផ្អាក បណ្តោះអាសន្ន ចរាចរណ៍​ដូចខាងលើ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ដើម្បី​ថែរក្សា​ផ្លូវថ្នល់ ស្ពាន កុំអោយ​បាក់ស្រុត និង​ធានា​ដល់​ការប្រើប្រាស់ បានយូរ​អង្វែង ៕/V

ផ្អាក​រថយន្ត​ធុន​ធំ ឆ្លងកាត់​ផ្លូវ​ខេត្ត លេខ​២៥៦៣ ថ្មពួក​-​បឹង​ត្រកួន តែ​បើក​ចរាចរ​ផ្លូវជាតិ​លេខ​៥ (​រូប​ថតៈ ភ្នំ​ស្វាយ)​
ផ្អាក​រថយន្ត​ធុន​ធំ ឆ្លងកាត់​ផ្លូវ​ខេត្ត លេខ​២៥៦៣ ថ្មពួក​-​បឹង​ត្រកួន តែ​បើក​ចរាចរ​ផ្លូវជាតិ​លេខ​៥ (​រូប​ថតៈ ភ្នំ​ស្វាយ)​
ផ្អាក​រថយន្ត​ធុន​ធំ ឆ្លងកាត់​ផ្លូវ​ខេត្ត លេខ​២៥៦៣ ថ្មពួក​-​បឹង​ត្រកួន តែ​បើក​ចរាចរ​ផ្លូវជាតិ​លេខ​៥ (​រូប​ថតៈ ភ្នំ​ស្វាយ)​
ផ្អាក​រថយន្ត​ធុន​ធំ ឆ្លងកាត់​ផ្លូវ​ខេត្ត លេខ​២៥៦៣ ថ្មពួក​-​បឹង​ត្រកួន តែ​បើក​ចរាចរ​ផ្លូវជាតិ​លេខ​៥ (​រូប​ថតៈ ភ្នំ​ស្វាយ)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...