សុខា៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោកប៉ែដ្រូ សាន់ឆេស(Pedro Sanchez) បានប្រកាសស្ថានភាពគ្រាអាសន្នជាថ្មីកាលពីថ្ងៃអាទិត្យទី២៥ខែតុលាក្នុងកិច្ចប្រឹងប្រែងមួយដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដោយដាក់បម្រាមគោចរនៅពេលយប់និង ហាមឃាត់ការធ្វើដំណើររវាងតំបន់ក្នុងករណីខ្លះ។
វិធានការណ៍នេះចូលជាធរមានចាប់ពីយប់ថ្ងៃអាទិត្យហើយតម្រូវឱ្យគ្រប់តំបន់ទាំងអស់លើកលែងតែប្រជុំកោះCanary ដាក់បំរាមគោចរនៅពេលយប់និងកម្រិតចំនួនមនុស្សដែលត្រូវបានអនុញ្ញាតឱ្យជួបជុំត្រឹមតែ៦ នាក់ចុះ។
អេស្ប៉ាញ បានអនុវត្តវិធានការបិទខ្ទប់ដ៏តឹងរឹងបំផុតកាលពីពេលមុននេះ ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ហើយក្រោយមក បានបន្ធូរបន្ថយការបិទខ្ទប់នេះ កាលពីរដូវក្តៅ។ប៉ុន្តែ ដូចបណ្តាប្រទេសអឺរ៉ុបដទៃទៀតដែរ អេស្ប៉ាញកំពុងផ្ទុះវីរុសខ្លាំងជាលើកទី២ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយឥឡូវនេះមានចំនួនកណីឆ្លងខ្ពស់បំផុតនៅអឺរ៉ុបខាងលិច។
អេស្ប៉ាញមានករណីឆ្លងសរុបកើនឡើងដល់១.០៤៦.១៣២ នាក់ កាលពីថ្ងៃសុក្រខណៈដែល ចំនួនអ្នកស្លាប់របស់ប្រទេសនេះ បានកើនឡើងជិត ៣៥.០០០ នាក់៕sn

រូប៖អ្នកដំណើរពាក់ម៉ាស ដើរនៅទីក្រុង Burgos ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២០