Home ព័ត៌មានអន្តរជាតិ អភិបាល​ធនាគារ...

អភិបាល​ធនាគារកណ្តាល​ឥណ្ឌា​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩

សុខា​៖ លោក​សាក់​ទី​កាន់​តា ដា​ស​( Shaktikanta Das )​អភិបាល​ធនាគារកណ្តាល​របស់​ឥណ្ឌា​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៥​តុលា​ថា លោក​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​។​លោក​ជា​មនុស្ស​ម្នាក់​ក្នុង​​ចំណោម​មនុស្ស​សំខាន់ៗ​នៅក្នុង​ប្រទេស​ដែល​មាន​ការឆ្លង​រាលដាល​ខ្លាំង​បំផុត​ទី​២ នៅលើ​ពិភពលោក​នេះ​។​

​បុរស​វ័យ ៦៣ ឆ្នាំ​នេះ​បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម​twitter “​ខ្ញុំ​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ ។ វា​មិន​បង្ហាញ​រោគសញ្ញា​ទេ ហើយ​ខ្ញុំ​មាន​អារម្មណ៍ល្អ​។​ខ្ញុំ​បាន​ជូនដំណឹង​ដល់​អ្នក​ដែល​បាន​ទាក់ទង​​នឹង​ខ្ញុំ​កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។ ខ្ញុំ​នឹង​នឹង​បន្ត​ធ្វើការ​ពី​កន្លែង​ដាក់​ខ្លួន​នៅ​ដាច់​ពី​គេ​។ ការងារ​នៅ​ធនាគារ​បម្រុង​នៃ​ប្រទេស​ឥណ្ឌា​RBI នឹង​ដំណើរការ​ជាធម្មតា “​។​

​ឥណ្ឌា​មាន​ករណី​ឆ្លង​វីរុស​ជាង ៧,៨ លាន​នាក់ ដែល​ជាប់​ចំណាត់ថ្នាក់​ទី ២ បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក ហើយ​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ​ជាង ១១៨.០០០ នាក់​។​

​ការផ្ទុះ​ជំងឺ​នេះ​បាន​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ចំនួន ១,៣​ពាន់​លាន​នាក់​នេះ មកពី​ទីក្រុង​ធំៗ ដូចជា​ទីក្រុង​ញូវដែលី​និង​ទីក្រុង​មុំ​បៃ ទៅដល់​តំបន់​ជនបទ​៕sn

​លោក Shaktikanta Das អភិបាល​ធនាគារ​ឥណ្ឌា​RBI ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​សំខាន់ៗ​ដែល​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...

បណ្តា​ស្ថានទូត​អ៊ីស្រាអែល...

ប្រែ​សម្រួលៈ​វាសនា​/​ហ្សេ...