គំ​រួ​ល្អ​មួយៈ ព្រះចៅអធិការ​វត្ត​ចំការ​ដូង ប្តូរ​ពិធី​ចម្រើន​ព្រះជន្ម ទៅ​ចែក​អំណោយរ​អ្នករងគ្រោះ​ដោយ​ទឺ​ក​ជំនន់ ជាង ១ ០០០ គ្រួសារ​

ដោយៈ មេសា​/ភ្នំពេញៈ អង្ករ និង ស្ក ស ជិត ៥ តោន មី ជាង ៥០ កេស ទឹកត្រី និង ទឹក ស៊ិ​អ៊ីវ ជិត ៥០០ ដប ទឹកដោះគោ និង ត្រី ខ ជាង ១ ពាន់ កំប៉ុង មួយអន្លើ​ដោយ​ទេយ្យទាន​មួយចំនួនទៀត និង ថវិកា​ជាង ១ លាន រៀល ត្រូវបាន​ព្រះ​ភិក្ខុ សឿ ហេង ព្រះចៅអធិការ​វត្ត ធុតង្គ​ចំការ​ដូង នាំយកទៅ​ចែកជូន​ដល់​ប្រជាជន ១២២ គ្រួសារ នៅក្នុង​ភូមិ​ចំនួន ២ គឺ ភូមិ មាល់ និង ភូមិ រលួស ស្ថិតក្នុង​ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ដែល​ពិធី​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី ២៤ និង ២៥ ខែ តុលា ឆ្នាំ ២០២០ នេះ ។​


​ព្រះមហា​សមណៈ សឿ ហេង បាន​មាន​ព្រះ​ថេរ​ដីកា​ថា ទេយ្យទាន​ទាំងនេះ មួយផ្នែក​គឺជា​ការ​សន្សំសំចៃ​ក្នុង​កាល​កន្លងមក​រប​ស់វ​ត្ត ធុតង្គ​ចំការ​ដូង ផ្ទាល់ ហើយ​មួយផ្នែក​ទៀត បានមកពី​សប្បុរសជន​ក្នុងប្រទេស និង ក្រៅប្រទេស ដែល​ក្នុង​ឆ្នាំកន្លងមក ធនធាន​ទាំងនេះ ត្រូវបាន​អាចារ្យ គណៈកម្មការ​វត្ត ប្រើប្រាស់​សម្រាប់​ចាត់ចែង​ក្នុង​ពិធី​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ​ផ្ទាល់ ។ ប៉ុន្តែ​ឆ្នាំនេះ ព្រះអង្គ​បាន​បិណ្ឌ​បាត្រ​អ្នក​ទាំងឡាយ ឱ្យ​បង្វែរ​ធនធាន ដែល​ធ្លាប់ធ្វើ​ពិធី​ចម្រើន​ព្រះជន្ម​របស់​ព្រះអង្គ​នោះ មក​ចែកជូន​ដល់​អ្នករងគ្រោះ​ដោយ​ទឹកជំនន់​នេះ​វិញ ។​


​ព្រះ​ភិក្ខុ សឿ ហេង ក៏បាន​ផ្តាំផ្ញើ​ដល់​អ្នករងគ្រោះ​ទាំងអស់ ត្រូវ​គិតគូរ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព និង សុវត្ថិភាព​របស់ខ្លួន និង គ្រួសារ​ឱ្យបាន​ល្អ អនុវត្ត​ឱ្យ​បន​ខ្ជាប់ខ្ជួន​នូវ​អនាម័យ​កន្លែង​រស់នៅ អនាម័យ​ចំណីអាហារ បរិភោគ​ទឹក និង អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ និង ទទួលទានដំណេក​ក្នុង​ជាដើម ហើយ ក៏​គួរ​កុំ​យក​ពេលទំនេរ​ដែល​កំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់​នេះ ទៅប្រើ​ប្រាស់​ឥតប្រយោជន៍ ដូចជា​ប្រជុំគ្នា​លេងល្បែង​ស៊ីសង​ជាដើម ។​


​លោកស្រី សឿង សេរី ចៅសង្កាត់ ដង្កោ បាន​ថ្លែង​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះ​ភិក្ខុ សឿ ហេង ហើយ​បាន​ចាត់ទុកថា ទង្វើ​របស់​ព្រះមហា​សមណៈ ខេ​មរ​បញ្ញវន្ត​សង្ឃ​អង្គ​នេះ ជា​គំរូ​ដ៏​ល្អ​មួយ ដែល​កន្លងមក​ព្រះអង្គ​តែងតែបាន​រួមចំណែក​ជាប​ន្ត​បន្ទាប់​ក្នុង​ការងារ​សង្គម ជាពិសេស​នៅពេលដែល​ប្រជាជន​កំពុង​ជួប​ក្តី​លំបាក​បែបនេះ ។​

​ជាការ​កត់សម្គាល់ ព្រះ​ភិក្ខុ សឿ ហេង មិនមែន​តែ​ព្រះសង្ឃ​ខ្មែរ​តែមួយ​អង្គ​ទេ ដែល​តែងតែបាន​នាំយក​អំណោយ​ទេយ្យទាន​ទៅ​ចែកជូន​ដល់​អ្នក​ដែល​កំពុង​ត្រូវការ ដូចជា​ពេល​រងគ្រោះ​នានា មាន​រងគ្រោះ​ដោយ​ទឹកជំនន់ គ្រោះរាំងស្ងួត និង ខ្យល់​កន្ត្រាក់​ជាដើម គេ​ក៏​បានឃើញ​ព្រះសង្ឃ ជាច្រើន​អង្គ​ផ្សេងទៀត តែងតែ​សកម្ម​ក្នុងការ​ប្រមែប្រមូល​កៀរគរ​ធនធាន​ពី​សប្បុរសជន​នានា យកទៅ​ចែកជូន​ដល់​អ្នក​ដែល​កំពុង​ជួប​បញ្ហា និង កំពុង​ត្រូវការ​ជំនួយ​បន្ទាន់ ក៏ដូចជា​បរច្ចាគ​ដល់​ស្ថាប័ន​មនុស្សធម៌​នានា មាន​កាកបាទក្រហមកម្ពុជា ជាដើម ៕ Kh

ពិធី​ប្រគល់ និង ទទួល​អំណោយ​របស់​ព្រះ​ភិក្ខុ សឿ ហេង ( រូបៈ មេសា )​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular