ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានប្រកាសផ្អាក ចរាចរណ៍យានយន្តធុនធំ ឆ្លងកាត់ផ្លូវខេត្ត លេខ២៦៨អា ព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយសារតែទឹកជំនន់ បង្ហូរបន្ធូរពីចំណុះធារទឹក នៃអាងត្រពាំងថ្ម តែម្តង។

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ កន្លងទៅ បានឲ្យដឹងថាៈ ត្រូវផ្អាកចរាចរណ៍ បណ្តោះអាសន្ន យានយន្តដឹកជញ្ជូនធុនធំ គ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ តាមផ្លូវខេត្តលេខ ២៦៨អា ចាប់ពីព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ឬពីផ្លូវជាតិលេខ៦ ឃុំរហាល ស្រុកព្រះនេត្រព្រះ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នេះតទៅ ។

មូលហេតុ នៃការផ្អាកនេះ ដោយសារទឹកជំនន់ បង្ហូរបន្ធូរពីចំណុះធារទឹក អាងត្រពាំងថ្ម បានហូរស្រុងចុះមកហូរកាត់លិច ចំណុចមួយចំនួន នៃកំណាត់ផ្លូវខេត្ត មួយនេះ។

យោងតាមស្ថានភាពជាក់ស្តែង និងយោងតាមស្មារតី នៃខ្លឹមសារលិខិតនេះ មានសុពលភាព ហើយសូមឲ្យក្រុមហ៊ុន និងពលរដ្ឋ ម្ចាស់យានយន្ត ចូលរួមអនុវត្ត ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សាផ្លូវថ្នល់ ស្ពាន ប្រើប្រាស់ឲ្យបានយូរ ៕/V/Ha

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានប្រកាសផ្អាក ចរាចរណ៍ យានយន្តធុនធំ ឆ្លងកាត់ផ្លូវខេត្ត លេខ២៦៨អា ព្រៃមាន់ ដល់អាងត្រពាំងថ្ម (រូបថតៈ ប.ជ)