ខុម៖ការកុម្ម៉ង់អាហារតាមអនឡាញពិតជាងាយស្រួលមែនទែន ដោយគ្រាន់តែចុចប៊ូតុងទូរស័ព្ទដៃរួចបញ្ជាទិញជាការស្រេច ទើបធ្វើឱ្យសេវាកម្មដឹកជញ្ជូនអាហាររបស់កោះតៃវ៉ាន់ទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទោះជាយ៉ាងណា ទន្ទឹមនឹងភាពងាយស្រួល ក៏មានបញ្ហាប្រឈមមួយចំនួនកើតឡើងដែរដូចជាពេលដឹកទៅដល់គោលដៅហើយ តែបែរជាភ្ញៀវមិនចេញមកយកអាហារ ឬលើកទូរស័ព្ទយឺតយ៉ាវជាដើម ទើបបណ្ដាលឱ្យបុរសជាបុគ្គលិកដឹកជញ្ជូនម្នាក់នេះធ្វើរឿងភ្ញាក់ផ្អើលដែលយើងនឹកស្មានមិនដល់។
រូបភាពបុរសអ្នកដឹកជញ្ជូនអាហារជនជាតិតៃវ៉ាន់ ម្នាក់ដែលប្រើមេក្រូប្រកាសនៅមុខខ្លោងទ្វារសាលាដើម្បីរកនិស្សិតម្នាក់ដែលបានកុម្ម៉ង់អាហារ ប៉ុន្តែមិនចេញទៅយកនេះបានផ្ទុះល្បីពេញបណ្ដាញអ៊ីនធឺណិត។
យោងតាមហ្វេសប៊ុកផូសនេះ បុរសជាបុគ្គលិកដឹកជញ្ជូនអាហាររបស់ Foodpanda ឈរនៅខាងមុខខ្លោងទ្វារសាលា ហើយប្រកាសមេក្រូក្ដែងៗថា “ភែនដា ហៅ!! ភែនដា ហៅ!! តើនិស្សិតត្រកូល លីវ (Liu) នៅទេ? អាហាររបស់អ្នកមកដល់ហើយ! បើអ្នកមានទូរស័ព្ទ សូមជួយទទួលផង។ ខ្ញុំទាក់ទងទៅអ្នកមិនបានទេ”។
ការប្រកាសបែបនេះធ្វើឱ្យមហាជនផ្ទុះសំណើចគ្រប់គ្នា ហើយយល់ថា គាត់ពិតជាស្វីត (ផ្អែមល្ហែម) ណាស់៕ sn