អតីតមន្ត្រី​ស៊ើបការណ៍​វៀតណាម​ម្នាក់​ជាប់គុក ដោយសារ​វក់​នឹង​ល្បែង​អស់​លុយ ក៏​បែកគំនិត​យក​ឯកសារ​សម្ងាត់​រដ្ឋ​លក់​អោយ​បរទេស​

3823
ចែករម្លែក

តុលាការ​ក្រុង​ហូ​ជី​មី​ញ​មួយ បាន​កាត់ទោស​អតីតមន្ត្រី​ចារកម្ម​ម្នាក់​អោយ​ជាប់គុក​៨​ឆ្នាំ​ចំពោះ​បទឧក្រិដ្ឋ​ដែល​បុរស​នេះ​បាន​ប្រព្រឹត្ត​នៅ​ឆ្នាំ​២០១៦ រួម​មាន​ការ​គំរាម​ទម្លាយ​​ឯកសារ​សម្ងាត់​ទៅអោយ​ចិន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​។​

​បើ​តាម​សារព័ត៌មាន​”​យុវជន​” បុរស​នេះ​បាន​លួច​ព័ត៌មាន​ជាមួយនឹង​បំណង​ប្រើ​វា​សំរាប់​ទាមទារ​លុយ​ពី​ប៉ូលិស​វៀតណាម​ដើម្បី​យក​មក​លេង​ល្បែង​នៅ​កម្ពុជា​។​

​នៅក្នុង​ការសំរេច​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ តុលាការ​ប្រជាជន​ក្រុង​ហូ​ជី​មី​ញ បាន​រកឃើញថា លោក​ង្វៀន ហ័ង យឿ​ង (Nguyen Hoang Duong)អាយុ​៣៣​ឆ្នាំ​មាន​ទោស​កំហុស​ពី​បទ​ធ្វើ​ចារកម្ម​និង​ជំរិត​ទារ​ប្រាក់​និង​បាន​សំរេច​ដាក់​គុក​បុរស​នេះ​៨​ឆ្នាំ​។​

​យ​ផង​តាម​ឯកសារ​តុលាការ យឿ​ង ធ្លាប់​ជា​មន្ត្រី​ស៊ើបការណ៍​នៅ​នាយកដ្ឋាន​សេវា​បច្ចេកវិទ្យា​និង​វិជ្ជាជីវៈ នៅ​ក្រោម​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម​។​បុរស​នេះ​​បាន​ឈប់សម្រាក​មួយរយៈ និង​បាន​វិល​មក​វិញ​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៦​ដើម្បី​លួច​ឯកសារ​។​

​យឿ​ង​បាន​ប្រើ​CD ដើម្បី​លួច​ឯកសារ​សម្ងាត់​របស់​ប៉ូលិស​ចេញពី​កុំព្យូទ័រ​មួយ​និង​មានបំណង​ប្រើ​វា​ជា​ឧបករណ៍​ជំរិត​ទារប្រាក់​ពី​ប៉ូលិស​វៀតណាម​។​គាត់​បាន​មក​កម្ពុជា​​នៅ​ព្រឹក​បន្ទាប់ នៅ​ថ្ងៃ​១៩ កញ្ញា ឆ្នាំ​២០១៦ និង​បាន​ចាញ់ល្បែង​អស់​។​គាត់​ប្រាប់​អោយ​អោយ​ប្អូនប្រុស​និង​មេ​ប៉ូលិស​នៅ​ក្រុម​របស់​ខ្លួន​ឈ្មោះ យឿ​ង ដាញ់ គា​ម​បញ្ជូន​​ប្រាក់​មក​ជា​បន្តបន្ទាប់ តែ​នៅ​តែ​មិន​អាច​ស្តារ​សំណាង​បាន គឺ​ចាញ់ល្បែង​អស់​ទៀត​។​

​ទីបំផុត គាត់​បាន​ថត​រូបភាព​CD​និង​ប្រើ​វា​ដើម្បី​គំរាម​អោយ​គា​ម បញ្ជូន​ប្រាក់​មក​បន្ថែម​ទៀត ដោយ​គំរាម​លក់​ឯកសារ​សម្ងាត់​ទៅអោយ​ស្ថានទូត​ចិន​នៅ​កម្ពុជា និង​សារ​​ព័ត៌មាន​បរទេស ក្នុងករណី​ការទាមទារ​មិនបាន​សំរេច​។​

​នៅ​ថ្ងៃ​២៧​កញ្ញា ឆ្នាំ​២០១៦ យឿ​ង ត្រូវបាន​ប៉ូលិស​កម្ពុជា ចាប់ខ្លួន​ប្រគល់​អោយ​មន្ត្រី​វៀតណាម ដែល​បាន​អនុញ្ញាត​អោយ​បុរស​នេះ​វិល​ទៅ​ផ្ទះ​ដើម្បី​សរសេរ​របាយការណ៍​​អំពី​ទោស​កំហុស​របស់​ខ្លួន​។​

​ក្រោយ​ត្រូវ​បាន​ដោះលែង យឿ​ង ជា​ថ្មី​ទៀត​មាន​មក​កម្ពុជា​លេងល្បែង​ទៀត និង​ក៏​ចាញ់​អស់​លុយ​ជាថ្មីទៀត​។​

​ពួក​អ្នក​ស៊ើបអង្កេត​បាន​រក​ឃើញថា យឿ​ង បាន​ប៉ុនប៉ង​ជាច្រើនលើក​ដើម្បី​ទាក់ទង​ស្ថានទូត​ចិន​នៅ​កម្ពុជា និង​វិទ្យុ​អាស៊ីសេរី​ក្នុង​គោលបំណង​លក់​ឯកសារ​សម្ងាត់​។​

​នៅ​ថ្ងៃ​០២ តុលា ឆ្នាំ​២០១៦ យឿ​ង ត្រូវបាន​ចាប់ខ្លួន​ជា​ថ្មី​នៅ​បញ្ជ​ដក​ប្រាក់​ATM​នៅ​កម្ពុជា ខណៈ​បុរស​នេះ​ព្យាយាម​ដក​ប្រាក់​បញ្ជូន​ដោយ​សហសេវិក​ម្នាក់​។​

​ក្នុង​សវនាការ​កាលពី​ថ្ងៃ​ចន្ទ យឿ​ង បាន​សារភាព​រាល់​ការចោទប្រកាន់​៕​ដោយ​៖​វាសនា​

​ត្រូវបាន​ដោះលែង​ម្តង​ហើយ​តែ​មិន​រៀងចាល​ដោយសារ​ល្បែង ទីបំផុត​ជាប់គុក​

ទីតាំងផ្សាយពាណិជ្ជកម្ម