​ខុម​៖ ស្ថិតក្នុង​ស្ថានភាព​នេះ ធានា​ថា​អ្នកណា​ក៏​រត់​ប្រាស​អាយុ​ដែរ​! តាមរយៈ​រូបភាព​គួរ​ឱ្យ​ព្រឺព្រួច​ទាំងនេះ បង្ហាញ​ពី​ដំរី​យ៉ាង​ធំ​មួយ​ក្បាល​រត់​ដេញ​តាម​រថយន្ត​មួយ​គ្រឿង​បន្ទាប់ពី​វា​ភ្ញាក់​ដោយសារតែ​​រថយន្ត​ច្រើន​គ្រឿង​បើក​តាមផ្លូវ​មួយ​ស្ថិតក្នុង​ឧទ្យាន​ជាតិ​ក្នុង​ប្រទេសកេន​យ៉ា​។​
​ ​
​ដំរី​ញី​យ៉ាង​ធំ​នេះ​បាន​រត់​ដេញ​តាម​រថយន្ត​នេះ​មិន​ឈប់​សោះ ហាក់​មាន​បំណង​ព្រេច (​ពារ​នឹង​ក្បាល​, ជាន់​នឹង​ជើង​, ចាក់​នឹង​ភ្លុក ដោយ​ពេញកម្លាំង​) ប៉ុន្តែ​ជា​សំណាងល្អ​អ្នកបើកបរ​បាន​បើក​រត់​ទាន់ពេល​​វេលា​។​
​ ​
​ទិដ្ឋភាព​ព្រលឹង​ចង់​សក់​នេះ​ត្រូវបាន​បុរស​ម្នាក់​ឈ្មោះ អឹម​វ៉ាន​ហ្គី គី​រូប៊ី វ័យ​៤៣ ឆ្នាំ​ថត​បាន ខណៈ​ពេល​គាត់​កំពង់​រង់ចាំ​ក្នុង​រថយន្ត​ដើម្បី​ថតរូប​ក្នុង​ឧទ្យាន​ជាតិ​អាម​បូ​សេ​លី ខណៈពេល​រថយន្ត​ពីរ​​គ្រឿង​ផ្សេងទៀត​ប្រញាប់​បើក​ទៅ​ឱ្យ​ហួស​ពី​ដំរី​នេះ​។​
​ ​
​ប្រហែល​ខឹង​ដោយសារ​ធ្វើឱ្យ​វា​ភ្ញាក់ មេហ្វូង​ដំរី​រត់​សំដៅ​ទៅ​រក​រថយន្ត​ទី​៤ របស់​ក្រុម​អ្នក​ថតរូប បង្ខំ​ឱ្យ​ពួក​គេ​បើក​គេច​ចេញ​យ៉ាង​ប្រញាប់ប្រញាល់​៕sn