អ្នកវិទ្យាសាស្ត្រ​ព្រមាន​ថា វ៉ាក់សាំង​កូវី​ដ​-១៩ ប្រហែល​មិន​អាច​ការពារ​មនុស្ស​ពី​ការឆ្លង និង​ស្លាប់​បានឡើយ​

​ខុម​៖ ​បន្ទាប់ពី​ឮ​ដំណឹង​ថា វ៉ាក់សាំង​កូវី​ដ​-១៩ ត្រូវបាន​រកឃើញ ពិភពលោក​ត្រេកអរ​យ៉ាងខ្លាំង​ដោយ​សង្ឃឹមថា វីរុស​ផ្លូវដង្ហើម​ដ៏​កាច​សាហាវ​នេះ​នឹង​វិនាស​សាបសូន្យ​ក្នុងពេល​ឆាប់ៗ​នេះ​។ ប៉ុន្តែ​ស្រាប់តែ​ពេលនេះ ​អ្នកវិទ្យាសាស្ត្រ​បាន​ធ្វើ​ការព្រមាន​គួរឱ្យ​ភ្ញាក់ផ្អើល​ថា វ៉ាក់សាំង​កូវី​ដ​-១៩ ប្រហែល​មិន​អាច​ការពារ​មនុស្ស​ពី​ការឆ្លង និង​ស្លាប់​បានឡើយ នេះ​បើ​យោង​តាម​គេហទំព័រ MailOnline ចុះផ្សាយ​កាល​ព​ថ្ងៃទី​២២ ​ខែតុលា​។​

​វ៉ាក់សាំង​កូវី​ដ​-១៩ ត្រូវបាន​ប្រើ​ទៅលើ​អ្នកស្ម័គ្រចិត្ត​រាប់សែន​នាក់ ហើយ​ពេលនេះ​គេ​កំពុង​រង់ចាំ​តាមដាន​មើល​ថា តើ​វ៉ាក់សាំង​ពិសោធន៍​នេះ​មាន​ប្រសិទ្ធភាព​អាច​ការពារ​ពួកគេ​ពី​ការឆ្លង​វីរុស​នេះ​ឬក៏​អត់​។

​ប៉ុន្តែ​សាស្ត្រាចារ្យ ភី​តធ័​រ ដូស៊ី (Peter Doshi) ដែលជា​អ្នក​ពិនិត្យ​ផ្ទៀងផ្ទាត់​ខ្លឹមសារ​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ​វេជ្ជសាស្ត្រ​អង់គ្លេស British Medical Journal​បាន​គូសបញ្ជាក់ថា ​ពេល​នេះ​ក្រុម​អ្នក​វិទ្យា​​សាស្ត្រ​កំពុង​រង់ចាំ​តាមដាន​មើល​ថា តើ​ក្រុម​អ្នកស្ម័គ្រចិត្ត​ត្រូវបាន​ការពារ​ពី​ការឆ្លង ឬ​ស្លាប់​ដោយសារ​វីរុស​ដ៏​កាច​សាហាវ​នេះ​បាន​ឬ​យ៉ាងណា ប្រសិន​បើ​ពួកគេ​ឆ្លង​។​

​នេះ​ជា​ការព្រួយបារម្ភ​ខ្លាំង​សម្រាប់​មនុស្ស​ចាស់ ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​ចំពោះ​វីរុស​កូវី​ដ​-១៩ ព្រោះ​វ៉ាក់សាំង​នេះ​គ្មាន​ប្រសិទ្ធភាព​ការពារ​ពួកគេ​ពី​ការឆ្លង​ឡើយ​។ ជាធម្មតា​វ៉ាក់សាំង​គ្មាន​ប្រសិទ្ធភាព​ទេ​​សម្រាប់​អ្នក​ដែល​មាន​វ័យ​លើសពី ៦០ ឆ្នាំ ព្រោះ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​ពួកគេ​ក៏​ចាស់​ទ្រុឌទ្រោម​ទៅតាម​នោះដែរ​៕sn/Ha

វ៉ាក់សាំង​កូវី​ដ​-១៩ ត្រូវបាន​ប្រើ​ទៅលើ​អ្នកស្ម័គ្រចិត្ត​រាប់សែន​នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...