Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​បញ្ជូ...

តុលាការ​បញ្ជូន «​ស្អែក​ស្លាប់ ស្អែក​ស្លាប់​» ទៅ​ឃុំខ្លួន ក្នុង​ពន្ធនាគារ​

ដោយៈ ឆាយា​នាថ / កណ្តាលៈ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ នេះ ឈ្មោះ ប៉ូ ចាន់នី ជា​អ្នកសារព័ត៌មាន «​សាន្ត ព្រំ ព័ត៌មាន​» និង មាន​រហស្សនាម «​ស្អែក​ស្លាប់ ស្អែក​ស្លាប់​» ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន ក្នុង​ពន្ធនាគារ ខេត្តកណ្តាល ដើម្បី​បន្ត​នីតិវិធី ។

​គួររំលឹកថា នគរបាល​ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៥ ខែតុលា បាន​ចាប់ខ្លួន​ឈ្មោះ ប៉ូ ចាន់នី ជា​អ្នកសារព័ត៌មាន «​សាន្ត ព្រំ ព័ត៌មាន​» និង មាន​រហស្សនាម «​ស្អែក​ស្លាប់ ស្អែក​ស្លាប់​» នៅ​ចំណុច​ភូមិ​តា​ជ័យ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន របស់លោក អាត ច័ន្ទ​ដា​រា ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកណ្តាល ។​

​ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «​ស្អែក​ស្លាប់ ស្អែក​ស្លាប់​» ពាក់ព័ន្ធ​បទល្មើស «​គំរាមកំហែង , បរិហាកេរ្តិ៍​ជា​សាធារណៈ , ជេរប្រមាថ​ជា​សាធារណៈ , ញុះញង់​អោយ​ប្រព្រឹត្ត បទឧក្រិដ្ឋ​ជាអាទិ៍ និង ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សំលៀកបំពាក់ ជាអាទិ៍ សម្រាប់​អាជ្ញាធរ​សាធារណៈ​» ប្រព្រឹត្ត​នៅលើ​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ស្អែក​ស្លាប់ ស្អែក​ស្លាប់​» កាលពី​ថ្ងៃទី​៥ ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២០ តាម​មាត្រា ២៣១ , មាត្រា ៣០៥ , មាត្រា​៣០៧ , មាត្រា ៤៩៤ , មាត្រា ៤៩៥ និង មាត្រា ៦១២ នៃ​ក្រមព្រហ្មទណ្ឌ ។​

​សមត្ថកិច្ច ចាប់ខ្លួន ឈ្មោះ ប៉ូ ចាន់នី រហស្សនាម «​ស្អែក​ស្លាប់ ស្អែក​ស្លាប់​» នេះ គឺ បន្ទាប់ពី​មាន​ពាក្យបណ្តឹង របស់លោក ផែង វណ្ណៈ ។ ប៉ុន្តែ​ក្រោយមក លោក ផែង វណ្ណៈ បាន​ដក​ពាក្យបណ្តឹង​វិញ បន្ទាប់ពី​ឈ្មោះ ប៉ូ ចាន់នី បាន​សុំទោស និង​ទទួលស្គាល់​កំហុស ។​

​ទោះបីយ៉ាងណា បណ្តឹងអាជ្ញា មិនបាន​រលត់ តាមរយៈ​ការដក​ពាក្យបណ្តឹង របស់​ដើមបណ្តឹង​រដ្ឋប្បវេណី​ឡើយ ។ មាត្រា​៧ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ចែងថា «​មូលហេតុ នៃ​ការ​រលត់​បណ្តឹងអាជ្ញា មាន​ដូចតទៅ គឺ ៖ ១-​មរណភាព​នៃ​ជនល្មើស ។ ២-​ការ​ផុត​អាជ្ញា​យុ​កាល ។ ៣-​ការលើកលែងទោស​ជាទូទៅ ។ ៤-​និរាករណ៍​នៃ​ច្បាប់ព្រហ្មទណ្ឌ ។ ៥-​អាជ្ញា​អស់ជំនុំ ។ កាលណា បណ្តឹងអាជ្ញា​ផុតរលត់​ហើយ ការចោទប្រកាន់ ខាង​បទ​ព្រហ្មទណ្ឌ មិនអាច​ចាប់ផ្តើម បាន​ទៀត​ទេ ឬ ត្រូវតែ​បញ្ឈប់ ។​

​នេះ​ចាត់ទុកជា​សារ​មួយ ដល់​អ្នកសារព័ត៌មាន មិនត្រូវ​ប្រើ​សិទ្ធិ​ហួស​ពី​ព្រំដែន រហូតដល់​ការជេរប្រមាថ​បុគ្គល និង ជេរប្រមាថ​មន្ត្រី​អាជ្ញាធរ​សាធារណៈ​ឡើយ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បុរស​ម្នាក់ បើក​ម៉ូតូ បុក...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...