Home ព័ត៌មានជាតិ សន្តិសុខ ប្រទះឃើញ​សព​ប...

ប្រទះឃើញ​សព​បុរស​ម្នាក់ អណ្តែត​​នៅក្នុង​ទឹកស្ទឹង​ពោធិ៍សាត់ ក្រោយពី​បាត់​ខ្លួន​ប៉ុន្មាន​ថ្ងៃ​


​ដោយៈ រិ​ទ្ធិ​សែន / ពោធិ៍សាត់ៈ នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សព​បុរស​ម្នាក់ អណ្ដែត​ទឹក ស្ទឹង​ពោធិ៍សាត់ នៅត្រង់ចំណុច គល់ស្ពាន​ចាស់ ស្ថិតក្នុង​ភូមិ​កូន​ក្រាយ ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ បន្ទាប់ពី​បុរស​នោះ បាន​បាត់​ខ្លួន​ប៉ុន្មាន​ថ្ងៃ កន្លងទៅ​។​

​សមត្ថកិច្ច​ចម្រុះ ដែល​បាន​ចុះ​ធ្វើ​កោសល្យវិច័យ បាន​ឲ្យ​ដឹងថាៈ បុរសរងគ្រោះ ឈ្មោះ ផេង អាយុ​៤១​ឆ្នាំ សញ្ជាតិ​អូស្ត្រាលី ដើមកំណើត​ខ្មែរ បានមក​លេង​ផ្ទះ​ម្ដាយចុង ឈ្មោះ សោម អ៊ូច អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​អន្លង់​វិល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ តាម​ការបំភ្លឺ​ពី​សាច់ញាតិ​ថា ប៉ុន្មាន​ថ្ងៃមុន ជនរងគ្រោះ បាន​ផឹកស្រា រួច​ដើរទៅ​ងូតទឹក​ស្ទឹង និង​ហែល​លេង នៅត្រង់ចំណុច​មុខផ្ទះ ដែល​គាត់​ស្នាក់នៅ (​ភូមិ​.​ឃុំ​អន្លង់​វិល​) ហើយក៏​បាត់​ខ្លួន រហូតមក ស្រាប់តែ​ប្រទះឃើញ​សព នៅថ្ងៃនេះ​។

​តាម​ការពិនិត្យ និង​ស្រាវជ្រាវ ជាក់ស្ដែង សព​ពុំមាន​ស្លាកស្នាម​អ្វី គួរ​ឲ្យ​កត់សម្គាល់​នោះទេ ហើយ​សមត្ថកិច្ច បានធ្វើ​កំណត់ហេតុ ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​ទទួល​យកទៅ​ចាត់ចែង ធ្វើបុណ្យ​តាម​ប្រពៃណី​៕​/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...