ដោយៈ ភ្នំស្វាយ / ពោធិសាត់ៈ កឋិនទានសាមគ្គី ដង្ហែទៅវត្តពោធិ៍មានបុណ្យ ស្ថិតនៅក្នុងភូមិជំរំសៀម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ កាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ ទទួលបច្ច័យកសាង គិតជាប្រាក់ជាង ពីរម៉ឺនដុល្លារអាម៉េរិក។
អង្គកឋិនទានសាមគ្គីនោះ មាន៣ក្រុមធំៗ គឺទី១ បច្ច័យបុណ្យប្រមូលបាន ពីអតីតសិស្សមិត្តរួមជំនាន់ សិក្សានៅវិទ្យាល័យពោធិសាត់ ឆ្នាំសិក្សា១៩៨៦ -១៩៨៩ (ឬសិស្សបាក់ឌុប ឆ្នាំ១៩៨៩ វិទ្យាល័យពោធិសាត់ ) ធ្វើនៅខេត្តពោធិសាត់ ដែលមានលោក ថោង ថាវរីន លោក ប្រាក់ ជាតិតូ និងមិត្តៗ ជាអ្នកផ្តើមបុណ្យ បាន ៨.៨៦០.០០០ រៀល និង ៤.៤៦៥ ដុល្លារ ។ ទី២. បច្ច័យបុណ្យអង្គកឋិទាន មកពីរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបុណ្យ ដោយឧបាសក នរៈ មេត្តា , លោក នរ ឥន្ទចក្ករ៉ា និងញាតិមិត្ត បាន ១៧.១០០.០០០ រៀល និង ៤.៥៥៤ ដុល្លារ និងទី៣. បច្ច័យអង្គកឋិនទាន នៃពុទ្ធបរិស័ទចំណុះជើងវត្ត និងជិតឆ្ងាយផ្សេងទៀត បាន ២៧.៨១០.០០០ រៀល ។ សរុបទាំងបីអង្គកឋិទានសាមគ្គី បានបច្ច័យកសាង សាលាភត្ត ឬ សាលាឆាន់ បាន ៥៣.៧៧០.០០០ រៀល និង ៩.០១៩ ដុល្លារ ឬស្មើនឹងជាង ពីរម៉ឺនដុល្លារអាម៉េរិក ៕ ល